ពិធីបង្ហូតទង់អាស៊ាននិងទង់ជាតិវៀតណាមបានរៀបចំនៅហាណូយនិងម៉ាឡេស៊ី
(VOVworld) - នាព្រឹកថ្ងៃទី៨ សីហា នៅរដ្ឋធានីហាណូយ ក្រសួងការបរទេសវៀត
ណាម បានរៀបចំពិធីបង្ហូតទង់អាស៊ាននិងទង់ជាតិវៀតណាមក្នុងឱកាសរំលឹកខួប
អនុស្សាវរីយ៍លើកទី៤៧នៃទិវាបង្កើតសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)
(៨ សីហា ១៩៦៧-៨ សីហា ២០១៤) និងលើកទី១៩នៃទិវាវៀតណាមចូលរួមអាស៊ាន
(២៨ កក្កដា ១៩៩៥-២៨ កក្កដា ២០១៤)។
|
ពិធីបង្ហូតទង់អាស៊ាននិងទង់ជាតិវៀតណាមនៅទីស្ដីការរបស់ក្រសួងការបរទេសវៀតណាម |
ក្នុងថ្ងៃនេះដែរ បណ្ដាប្រទេសសមាជិកក្នុងប្លុកអាស៊ាន នឹងសុទ្ធតែរៀបចំពិធីបង្ហូត
ទង់អាស៊ានផងដែរ សំដៅបង្ហាញច្បាស់នូវការប្ដេជ្ញាចិត្ត និងឆន្ទៈកសាងសហគមន៍
អាស៊ាននាឆ្នាំ២០១៥។ទង់អាស៊ានជានិមិត្តរូបរបស់ចំណងសាមគ្គីភាព បណ្ដាគោល
ការណ៍ និងការខិតខំប្រឹងប្រែងរបស់អាស៊ាន។ទង់នេះ ក៏សំដែងសហគម៍អាស៊ាន១
ដ៏ស្ថិរភាព សន្តិភាព សាមគ្គីភាពនិងសកម្មទៀតផង។
ក្នុងថ្ងៃដ៏ដែល ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី ក៏បានរៀបចំពិធីបង្ហូតទង់
អាស៊ាន និងទង់ជាតិវៀតណាម។
|
បណ្ដាកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីចូលរួមពិធីនេះ (រូបថត៖TTXVN) |
ថ្លែងមតិនៅពិធីនេះឯអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីលោក Nguyen Hong
Thao បានសំដែងក្ដីសង្ឃឹមថា ដោយមានការប្ដេជ្ញាចិត្តនិងការខំប្រឹងប្រែងដោយឥត
ឈប់ឈរ របស់ប្រទេសសមាជិកនានាសហគមន៍អាស៊ាន១ដ៏សាមគ្គីភាព សកម្ម
និងរឹងមាំ នឹងត្រូវបានកសាងជោគជ័យនាឆ្នាំ២០១៥។លោក Nguyen Hong Thao ក៏
បានសង្កត់ធ្ងន់ថា ក្រោយរយៈពេល១៩ឆ្នាំចូលរួមអាស៊ានវៀតណាម បានមានការ
រួមវិភាគទានដ៏សកម្ម ប្រកបដោយប្រសិទ្ធិភាពក្នុងសកម្មភាពរបស់អាស៊ាន និង
កំពុងបន្តប្រកៀកស្មាជាមួយប្រទេសអាស៊ាននានា ខិតខំប្រឹងប្រែងអនុវត្តគោលដៅ
ក្នុងបណ្ដាដំណាក់កាលនាពេលអនាគត៕