ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា ឡាវ ថៃ និងមីយ៉ាន់ម៉ា នៅទីក្រុងហូជីមិញ

(VOVWORLD) - លោក Amphay Souvannaseng អគ្គកុងស៊ុលរង នៃស្ថានអគ្គកុងស៊ុលឡាវប្រចាំទីក្រុងហូជីមិញ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះវប្បធម៌របស់ប្រទេសជិតខាងរបស់អាជ្ញាធរ និងប្រជាជនទីក្រុងហូជីមិញ។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា ឡាវ ថៃ និងមីយ៉ាន់ម៉ា នៅទីក្រុងហូជីមិញ - ảnh 1ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា ឡាវ ថៃ និងមីយ៉ាន់ម៉ា នៅទីក្រុងហូជីមិញ (រូបថត៖ VNA)

នាថ្ងៃទី ១៤ ខែមេសា នៅវត្ត Pho Minh សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ (HUFO) សហការជាមួយគណៈកម្មការពុទ្ធសាសនាអន្តរជាតិនៃសមាគមពុទ្ធសាសនាវៀតណាមទីក្រុងហូជីមិញ បានរៀបចំពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បុណ្យចូលឆ្នាំថ្មី Bunpimay របស់ឡាវ បុណ្យចូលឆ្នាំថ្មីសង្ក្រាន្តរបស់ថៃ និងបុណ្យចូលឆ្នាំថ្មី Thingyang របស់មីយ៉ាន់ម៉ា។ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅទីក្រុងហូជីមិញ ដើម្បីបង្ហាញពីទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមចំណែកជំរុញការយោគយល់គ្នាទៅវិញទៅមករវាងវៀតណាមនិងប្រទេសជិតខាង បង្កើនការផ្លាស់ប្តូរវប្បធម៌និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជនវៀតណាម ក៏ដូចជារវាងប្រជាជនទីក្រុងហូជីមិញជាមួយប្រទេសជាមិត្តដទៃទៀត។

តាងនាមអគ្គកុងស៊ុលនៃប្រទេសនានា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ លោក Amphay Souvannaseng អគ្គកុងស៊ុលរង នៃស្ថានអគ្គកុងស៊ុលឡាវប្រចាំទីក្រុងហូជីមិញ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះវប្បធម៌របស់ប្រទេសជិតខាងរបស់អាជ្ញាធរ និងប្រជាជនទីក្រុងហូជីមិញ។ លោក Amphay Souvannaseng បានមានប្រសាសន៍ថា ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ បានរួមចំណែកជួយប្រជាជននៃបណ្ដាប្រទេសកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ-វៀតណាម មានទំនាក់ទំនងជិតស្និទ្ធិនឹងគ្នា បង្ហាញពីមនោសញ្ចេតនា សាមគ្គីភាព និងរួមគ្នាឆ្ពោះទៅរកគោលដៅកសាង និងអភិវឌ្ឍន៍ប្រទេសជាតិរបស់ប្រទេសនីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ