ពិធីបុណ្យជប៉ុននៅទីក្រុងហូជីមិញបានប្រារព្ធឡើង។
(VOVWORLD) /  
|
ពិធីបុណ្យជប៉ុននៅទីក្រុងហូជីមិញបានប្រារព្ធឡើង។ (hn.24h.com.vn) |
Vovworld-ពិធិបុណ្យជប៉ុនបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦វិច្ឆិកានៅសួន
ឧទ្យានទី២៣កញ្ញាទីក្រុងហូជីមិញ។ នេះជាសកម្មភាពមួយក្នុងចំណោមសកម្ម
ភាពសំដៅរឹតបន្តឹងថែមទៀតទំនាក់ទំនងការទូតរវាងជប៉ុននិងវៀតណាមក្នុង
ឱកាសរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ពិធីបុណ្យបានប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១៦និង១៧វិច្ឆិកា ជាមួយស្តង់ទំនិញចំនួន៥០ឧទ្ទេសនាមអំពីកន្លែងទេសចរណ៍ទាក់ទាញបំផុតរបស់ជប៉ុន ផលិតផលជាមួយបច្ចេកវិទ្យាជឿនលឿនរបស់អង្គភាពអាជីវកម្មជប៉ុន។ ក្រៅពី
នោះ ភ្ញៀវទស្សនាត្រូវបានពិសារម្ហូបអាហារជប៉ុនជាមួយមុខម្ហូបប្រពៃណីដ៏
វិសេសវិសាលបណ្ដាចំណីនិងល្បែងប្រជាប្រិយ៕
-VOVWORLD