ពិធីបុណ្យបរិចាកឈាមឆ្នាំ២០១៣បានបើក

ពិធីបុណ្យបរិចាកឈាមឆ្នាំ២០១៣បានបើក  - ảnh 1
ពិធីបុណ្យបរិចាកឈាមឆ្នាំ២០១៣បានបើក។


        VOV-ជាមួយសារ “ចែករំលែកដំណក់ឈាម-ប្រគល់ក្តីសង្ឃឹម” នាព្រឹកថ្ងៃ
ទី៣​មិនានៅក្រុងហាណូយ​វិទ្យាស្ថានឈាមវិទ្យានិងបញ្ជូលឈាមមជ្ឈឹម គណៈ​កម្មាការបញ្ជាចលនាបរិចាកឈាមមនុស្សធម៍ទីក្រុងហាណូយនិងសមាគម
យុវជនចលនាបរិចាកឈាមក្រុងហាណូយបានរៀបចំពិធីបរិចាកឈាមឆ្នាំ
២០១៣។ នេះ​ជា​លើកទី៥ពិធីបុណ្យបរិចាកឈាមបានប្រព្រឹត្តទីនៅក្រុងហា
ណូយ។ ពិធីបុណ្យ​លើកនេះគ្រោងនឹងមានការចូលរួមរបស់ប្រជាជន២ម៉ឺននាក់
ជនប្រមាណ១ម៉ឺន​នាក់​មកចុះឈ្មោះបរិចាកឈាមនិងទទួលបានឈាមប្រមាណ
៧ពាន់អង្គភាព។ សាស្ត្រាចារ្សបណ្ឌិត Nguyen Anh Tri ប្រធានវិទ្យាស្ថានឈាម
វិទ្យានិងបញ្ជូល​ឈាម​មជ្ឈឹមបានឲ្យដឹងថា៖

        “គោលដៅរបស់ពិធីបុណ្យក៏ច្បាស់លាស់គឺឆ្លើយតបបានតម្រូវការអំពីឈាម​របស់បណ្ដាមន្ទីរពេទ្យក្រោយបុណ្យតេត។ តាមរយៈនោះបំផុសឆ្នាំបរិចាក​ឈាម
​លើ​ទូទាំងប្រទេស។​ ឆ្នាំនេះគោលដៅអំពីឈាមនឹងខ្ពស់ជាងឆ្នាមុន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ