ពិធីបុណ្យវប្បធម៍វៀតណាមនៅអាល្លឺម៉ង់
(VOV) /  
|
ពិធីបុណ្យវប្បធម៍វៀតណាមនៅអាល្លឺម៉ង់ (vov.vn) |
VOV-នាថ្ងៃទី៤សីហានៅកោះមិត្តភាពនៅទីក្រុង Postdam សហព័ន្ធអាល្លឺម៉ង់ ពិធីបុណ្យមានប្រធានបទ “វៀតណាម-ទឹកដីរបស់នាគ” បានប្រព្រឹត្តទៅពោពេញ
ទៅដោយអត្តសញ្ញាណវប្បធម៍វៀតណាម។ ពិធីបុណ្យដោយសមាគមអង្គភាព
អាជីវកម្ម Thang Long នៅទីក្រុង Postdam សមាគមអង្គភាពអាជីវកម្មវៀតណាមនៅ
អាល្លឺម៉ង់សហការជាមួយសមាគមបណ្ដាមិត្តរបស់កោះមិត្តភាពដែលបានរៀបចំ
ឡើងដោយការជួយឧបត្ថម្ភរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់
Nguyen Thi Hoang Anh។ នៅពិធីក៏មានផ្សារមួយជាមួយស្ទង់ទំនិញចំនួន៦បាន
តាំងបង្ហាញផលិតផលសិប្បកម្មវិចិត្រសិល្បៈ វត្ថុអនុស្សាវរីយ៍ពិសេសរបស់វៀត
ណាម។ បណ្ដាអ្នកចូលរួមបិធីបុណ្យក៏បានកំសាន្តវប្បធម៍ម្ហូបអាហារវៀតណាម
នៅស្ទង់ទំនិញមួយចំនួនលើកោះផងដែរ៕
-VOV