ពិធីបិទសន្និសីទទូទាំងប្រទេសបូកសរុបការងារព័តមានកិច្ចការបរទេសផ្សព្វផ្សាយសមុទ្រ កោះនិង​កំណត់ បោះបង្គោលព្រំដែន

 ពិធីបិទសន្និសីទទូទាំងប្រទេសបូកសរុបការងារព័តមានកិច្ចការបរទេសផ្សព្វផ្សាយសមុទ្រ កោះនិង​កំណត់ បោះបង្គោលព្រំដែន   - ảnh 1
ពិធីបិទសន្និសីទទូទាំងប្រទេស បូកសរុបការងារព័តមាន កិច្ចការបរទេស ផ្សព្វផ្សាយសមុទ្រ កោះ និងកំណត់ បោះបង្គោលព្រំដែន (http://www.bacninh.gov.vn)

នាថ្ងៃទី 4 មេសា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅ ពិធីបិទសន្និសីទទូទាំងប្រទេស
 បូកសរុបការងារព័តមាន កិច្ចការបរទេស ផ្សព្វផ្សាយសមុទ្រ កោះ និង​កំណត់ បោះបង្គោលព្រំដែន ឆ្នាំ 2011 អនុវត្តភារកិច្ចឆ្នាំ 2012។ ថ្លែងមតិនៅ​សន្និសីទ ​លេខាមជ្ឈឹមបក្សកម្មុយនីស្តវៀតណាម ​ប្រធានគណះកម្មាធិការ​ឃោសនា ​អប់រំ​មជ្ឈឹម និងជា ប្រធានគណះកម្មាធិការបញ្ជាណែនាំការងារព័តមានកិច្ចការបរទេស 
លោក Dinh The Huynh បានសង្កត់ធ្ងន់ថា៖​ ក្នុងឆ្នាំ 2012 ​ត្រូវការ​ជ្រួតជ្រាប​ខ្លឹមសារ របស់ការិយាល័យនយោបាយ អំពី៖ យុទ្ធសាស្ត្រអភិវឌ្ឈន៏​ព័តមាន​ កិច្ចការបរទេស ដំណាក់កាល 2011-2020 ទៅដល់បណ្ដា​គណះកម្មាធិការ ​ក្រសួង ផ្នែក
 ដំបន់ ​បណ្ដាស្ថាប័នសារព័តមាន និងបណ្ដាស្ថាប័នដំណាងប្រចាំ​នៅ​ឯបរទេស។ អំពីបណ្ដាព្រឹត្តិការណ៏សំខាន់ៗ របស់ប្រទេសជាតិ បណ្ដាសកម្មភាព​រំលឹក ខួប អនុស្សាវរីយ ទិវាបង្កើតទំនាក់ទំនងការទូត រវាងវៀតណាម និងបណ្ដា​ប្រទេស  ត្រូវផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងស៊ីជំរៅ បង្កើនកិច្ចសហប្រតិបត្តិការ​រវាង បណ្ដា ស្ថាប័នសារព័តមាន ជាដើម។ ប្រធានគណះកម្មាធិការបញ្ជាណែនាំ​ការងារ​ព័តមាន កិច្ចការបរទេស លោក Dinh The Huynh ក៏បានអះអាង​ដែរថា៖​ ត្រូវ​ការបន្ត​ពង្រីក​ព័តមាន កិច្ចការបរទេស ផ្សព្វផ្សាយអំពីកោះ សមុទ្រ និងការកំណត់បោះបង្គោលព្រំដែនលើដី
គោក បើកទូលាយកិច្ចសហប្រតិបត្តិការជាមួយបណ្ដាទីភ្នាក់ងារសារព័តមាន កាសែត
 មានកិត្យានុភាពក្នុងដំបន់ និងពិភពលោក ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ