ពិធីបំផុសពានរង្វាន់ទូទាំងប្រទេសអំពីព័ត៌មានកិច្ចការបរទេសលើកទី ៨

(VOVWORLD) - ពានរង្វាន់ទូទាំងប្រទេសអំពីព័ត៌មានកិច្ចការបរទេសគឺជាពានរង្វាន់ប្រចាំឆ្នាំដែលរៀបចំដោយគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម គណៈកម្មាធិការដឹកនាំការងារព័ត៌មានកិច្ចការបរទេសសហការជាមួយទីភ្នាក់ងារសារព័ត៌មានសំខាន់ៗ និងអង្គភាពពាក់ព័ន្ធនានា។ ឆ្នាំនេះ កាសែតប្រជាជន គឺជាស្ថាប័នអចិន្ត្រៃយ៍នៃពានរង្វាន់នេះ។
ពិធីបំផុសពានរង្វាន់ទូទាំងប្រទេសអំពីព័ត៌មានកិច្ចការបរទេសលើកទី ៨ - ảnh 1លោក Le Hai Binh អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំកិច្ចការព័ត៌មានការបរទេស

នាព្រឹកថ្ងៃទី ១៩ ខែមេសា នៅទីស្នាក់ការកាសែតប្រជាជន គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម និងគណៈកម្មាធិការដឹកនាំការងារព័ត៌មានកិច្ចការបរទេស បានដឹកនាំ និងសម្របសម្រួលជាមួយកាសែតប្រជាជន និងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើសន្និសីទសារព័ត៌មាន បំផុស ពានរង្វាន់ទូទាំងប្រទេសអំពីព័ត៌មានកិច្ចការបរទេសលើកទី ៨ និងពិធីបង្ហាញសៀវភៅ "លើកតម្កើងមាតុភូមិ សក្កានុពលវៀតណាម - សញ្ញាសម្គាល់ឆ្នាំ ២០២១"។

ពានរង្វាន់ទូទាំងប្រទេសអំពីព័ត៌មានកិច្ចការបរទេសគឺជាពានរង្វាន់ប្រចាំឆ្នាំដែលរៀបចំដោយគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម គណៈកម្មាធិការដឹកនាំការងារព័ត៌មានកិច្ចការបរទេសសហការជាមួយទីភ្នាក់ងារសារព័ត៌មានសំខាន់ៗ និងអង្គភាពពាក់ព័ន្ធនានា។ ឆ្នាំនេះ កាសែតប្រជាជន គឺជាស្ថាប័នអចិន្ត្រៃយ៍នៃពានរង្វាន់នេះ។ អ្នកចូលរួមកម្មវិធីនេះ គឺជនជាតិវៀតណាមនៅក្នុងប្រទេស នៅឯបរទេស និងជនបរទេស។ ផលិតផលដែលចូលរួមកម្មវិធីនេះគឺជាផលិតផលដែលត្រូវបានចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយមហាជន បោះពុម្ព ចេញផ្សាយ ប្រកាស និងអនុវត្តន៍ក្នុងប្រទេស និងក្រៅប្រទេស ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១ ដល់ចុងថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២។

ពិធីបំផុសពានរង្វាន់ទូទាំងប្រទេសអំពីព័ត៌មានកិច្ចការបរទេសលើកទី ៨ - ảnh 2សន្និសីទសារព័ត៌មាន បំផុស ពានរង្វាន់ទូទាំងប្រទេសអំពីព័ត៌មានកិច្ចការបរទេសលើកទី ៨

អញ្ជើញថ្លែងនៅក្នុងពិធីបំផុស លោក Le Hai Binh អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំកិច្ចការព័ត៌មានការបរទេសបានអះអាងថា៖ ក្រោយពីរយៈពេល ៧ ឆ្នាំ នៃការរៀបចំមក ពានរង្វាន់ទូទាំងប្រទេសអំពីព័ត៌មានកិច្ចការបរទេសទាក់ទាញការចូលរួមរបស់បុគ្គល និងសមូហភាពទាំងក្នុង និងក្រៅប្រទេស និងជនបរទេស ហើយកាន់តែមានភាពរីកសាយភាយយ៉ាងទូលំទូលាយក្នុងសង្គមពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ