ពិធីបរិចាកឈាមឆ្នាំ២០១២ជាមួយសារ “ចែករំលែកដំណក់ឈាម- ប្រគល់ក្តី សង្ឃឹម”។

ពិធីបរិចាកឈាមឆ្នាំ២០១២ជាមួយសារ “ចែករំលែកដំណក់ឈាម- ប្រគល់ក្តី សង្ឃឹម”។ - ảnh 1
កំលាំងយុវជន សិស្សានុស្សិស និស្សិតចូលរួមយ៉ាងសកម្ម ធានាឈាមយ៉ាងគ្រប់គ្រាន់មានគុណភាពខ្ពស់សំរាប់ការជួយសង្គ្រោះនិងព្យាបាលជំងឺ។

VOVWORLD-“ចែករំលែកដំណក់ឈាម-ប្រគល់ក្តីសង្ឃឹម”ជាសារនៃទិវាបុណ្យ បរិចាកឈាមមនុស្សធម៍ដែលបានធ្វើឡើងនាថ្ងៃទី១២គុម្ភៈនៅក្រុងហាណូយ។
នេះជាលើកទី៥ ពិធីបុណ្យបរិចាកឈាមត្រូវបានរៀបចំនៅក្រុងហាណូយ។
អនុប្រធាន រដ្ធ វៀតណាមលោកស្រី Nguyen Thi Doan បានចូលរួមនិងវាយស្គរ
បើកពិធី។ ថ្លែងមតិនៅទីនេះ រដ្ធមន្ត្រីក្រសួងសុខាភិបាលវៀតណាម Nguyen Thi
Kim Tien បានលើកច្បាស់ថា ក្នុងរយៈពេល១៨ឆ្នាំកន្លងមក ការងារឃោសនា
ត្រូវបាន ប្រជាជន ពិសេសគឺកំលាំងយុវជន សិស្សានុស្សិស និស្សិតចូលរួមយ៉ាង
សកម្ម ធានាឈាមយ៉ាងគ្រប់គ្រាន់មានគុណភាពខ្ពស់សំរាប់ការជួយសង្គ្រោះនិង
ព្យាបាលជំងឺ។ រដ្ធមន្ត្រី Nguyen Thi Kim Tien បានថ្លែងថា៖

“យើងខ្ញុំវាយដំលៃខ្ពស់ចំពោះបណ្ដាបុគ្គលមានទឹកចិត្តសម្បុរសធម៍ដែលចែករំ
លែកដំណក់ ឈាមរបស់ខ្លួនដើម្បីជួយសង្គ្រោះអ្នកជំងឺ។ អ្នកជំងឺកំពុងត្រូវការ
ឈាម សូមជន គ្រប់រូបធ្វើសកម្មភាពនិងរួមគ្នាជួយសង្គ្រោះគេដោយដំណក់
ឈាមរបស់ខ្លួន។”

រីឯមិត្ត Nguyen Tuan Anh និស្សិតសាលាសភាបណ្ឌិតគោលនយោបាយនិង
អភិវឌ្ឍន៍ ដែលទើបនឹងចូលរួមបរិចាកឈាមបានចែករំលែកថា៖

“ខ្ញុំបានឃើញថាធម្មតា ចំពោះខ្ញុំគឺការបរិចាកបរិមាណឈាមដ៏តិចតូចឲ្យ សហគមក៏ជាប្រការល្អដែលនិស្សិតម្នាក់ៗត្រូវធ្វើ។ ខ្ញុំចង់ឲ្យបណ្ដាដំណក់
ឈាម របស់ខ្លួននឹងបានប្រគល់ឲ្យអ្នកជំងឺក្រីក្រ និងអ្នកជំងឺជាកុមារ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ