ពីធីមីទ្ទីងរំលឹកខួបអនុស្សារវរីយ៍​លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត​វៀតណាម-កម្ពុជា

ពីធីមីទ្ទីងរំលឹកខួបអនុស្សារវរីយ៍​លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត​វៀតណាម-កម្ពុជា - ảnh 1
ពីធីមីទ្ទីង រំលឹក ខួបអនុស្សារវរីយ៍ដ៏មហោឡារឹក ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា និងលើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ (http://vov.vn)

នាព្រឹកថ្ងៃទី ២៥ មិថុនា នៅរាជធានីភ្នំពេញ កម្ពុជា បានប្រព្រឹត្តទៅពីធីមីទ្ទីង រំលឹក
ខួបអនុស្សារវរីយ៍ដ៏មហោឡារឹក ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា និងលើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ (ថ្ងៃទី ២៤ មិថុនា ឆ្នាំ ១៩៦៧ -
ថ្ងៃទី ២៤ មិថុនា ឆ្នាំ ២០១២)។ ក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា
លោក Ngo Anh Dung បានសង្កត់ធ្ងន់ថា៖ វៀតណាមសន្យាជាប្រទេសជិតខាងស្មោះ
ត្រង់ គួរអោយទំនុកទុកចិត្តរបស់កម្ពុជា ជានិច្ចកាលជួយឧបត្ថម្ភប្រទេសកម្ពុជា ដើម្បី
សុភមង្គល និងភាពសម្បូរុងរឿងរបស់ប្រជាជននៃប្រទេសទាំង ២។ រីឯភាគីកម្ពុជា
ប្រធាន គណៈបក្សប្រជាជនកម្ពុជានិងជាប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេងសំរិន
បានអះអាង ថា៖ 
“ជំនួយឧបត្ថម្ភទាំងឡាយរបស់វៀតណាមគឺជាភ័ស្តុតាងជាក់ស្តែងឲ្យទឹកចិត្តស្មោះ
សរដ៏ ថ្លៃថ្នូរបស់វៀតណាមចំពោះប្រជាជនកម្ពុជា ក៏ដូចជា ចំពោះរាជរដ្ឋាភិបាល
កម្ពុជា។ប៉ុន្តែ ប្រការន៍មានអត្ថន័យធំធេងបំផុតចំពោះប្រជាជនកម្ពុជាគឺការរួមវិភាគ
ទានរបស់ វៀតណាមចំពោះដំណើរសន្តិភាព ស្ថិរភាពនយោបាយ និងរៀបចំខឿន
សេដ្ឋកិច្ចជាតិឡើងវិញ ក្រោយពីសង្គ្រាមជាច្រើនទសវត្ស។”
ពិធីមីទ្ទីងដ៏មហោឡារឹកនៅរាជធានីភ្នំពេញបានប្រព្រឹត្តទៅក្រោយពីព្រឹត្តិការណ៍
វៀតណាមនិងកម្ពុជា បើកសម្ពោធន៍ជាផ្លូវការបង្គោលព្រំដែនគោកលេខ ៣១៤
រវាងខេត្ត Kien Giang (វៀតណាម) និងខេត្ត កំពត (កម្ពុជា) នាថ្ងៃទី ២៤ មិថុនា៕

ពីធីមីទ្ទីងរំលឹកខួបអនុស្សារវរីយ៍​លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត​វៀតណាម-កម្ពុជា - ảnh 2
វៀតណាមនិងកម្ពុជា បើតសម្ពោធន៍ជាផ្លូវការបង្គោលព្រំដែនគោគលេខ ៣១៤ រវាងខេត្ត Kien Giang (វៀតណាម) និងខេត្ត កំពត (កម្ពុជា) នាថ្ងៃទី ២៤ មិថុនា៕ (Image: VOV online)

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ