ពិធីរំលឹកខួបលើកទី ៣៨ ទិវាស្បៀងអាហារពិភពលោក៖ គ្មានគ្រោះអត់ឃ្លាន​ដល់ឆ្នាំ ២០៣០

(VOVWORLD) -នាព្រឹកថ្ងៃទី ១៦ ខែតុលា នៅទីក្រុងហាណូយ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមរួមសហការជាមួយអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានរៀចំពិធីរំលឹកខួបលើកទី ៣៨ ទិវា ស្បៀងអាហារពិភពលោក និងលើកទី ៤០ នៃការធ្វើសកម្មភាពរបស់ FAO នៅវៀតណាម។ 
ពិធីរំលឹកខួបលើកទី ៣៨ ទិវាស្បៀងអាហារពិភពលោក៖ គ្មានគ្រោះអត់ឃ្លាន​ដល់ឆ្នាំ ២០៣០ - ảnh 1ទិដ្ឋភាពនៃ ពិធីរំលឹកខួបលើកទី ៣៨ ទិវាស្បៀងអាហារពិភពលោក៖ គ្មានគ្រោះអត់ឃ្លានដល់ឆ្នាំ ២០៣០

ទិវាស្បៀងអាហារឆ្នាំ ២០១៨ មានប្រធាបទ "ធ្វើសកម្មភាពថ្ងៃនេះ - អនាគតសម្រាប់ថ្ងៃស្អែក។ ដើម្បីពិភពលោកគ្មានគ្រោះអត់ឃ្លាននាឆ្នាំ ២០៣០ គឺជាប្រការអាចធ្វើបាន" នេះក៏គឺជាភារកិច្ចសំខាន់របស់ FAO នៅវៀតណាមផងដែរ។ទិវាស្បៀងអាហារពិភពលោក និងគោលដៅគ្មានគ្រោះអត់ឃ្លានក៏បានបង្ហាញអំពីស្មារតីនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យរវាង FAO និងរដ្ឋាភិបាលវៀតណាម ក្នុងអំឡុងពេល ៤ ទសវត្សរ៍កន្លងទៅ ជួយឲ្យវៀតណាមក្លាយទៅជាប្រទេសនាំចេញអង្ករនៅលើពិភពលោក ហើយធានាលទ្ធភាពទាក់ទងផ្ទាល់ជាមួយល្បៀងអាហារ និងចំណីអាហារគុណភាពខ្ពស់ ព្រមទាំងជួយឲ្យប្រជាជនមានជីវភាពរស់នៅវិជ្ជមាន មានសេចក្ដីសុខសប្បាយ។

អញ្ជើញថ្លែងនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Le Quoc Doanh បានអះអាងថា វៀតណាមបានជួយជ្រោមជ្រែងយ៉ាងសកម្មចំពោះគំនិតផ្ដូចផ្ដើម "គ្មានគ្រោះអត់ឃ្លាន" ដែលបំផុសឡើងដោយអង្គការសហប្រជាជាតិ ជាមួយការបង្កើតគណៈកម្មការជាតិដឹកនាំកម្មវិធីធ្វើសកម្មភាព"គ្មានគ្រោះអត់ឃ្លាន" នៅវៀតណាម ដំណាក់កាលពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០២៥។

“អ្នកគ្រប់គ្រង និងអ្នកតាក់តែងគោលនយោបាយ របស់បណ្ដា ប្រទេស ពី មជ្ឈិម ចុះមកមូលដ្ឋាន វិនិយោគិន សហគ្រាស សហគមន៍ និងកម្មករ គឺ សុទ្ធ តែអាចរួមដៃគ្នារួមវិភាគទាន ដើម្បីគោលដៅខ្ពង់ខ្ពស់នេះ។ តាមរយៈការអនុវត្ត គោលនយោបាយ និងអនុវត្តវិធានការទាក់ទាញការបោះទុនវិនិយោគយ៉ាងខ្លាំងក្លាថែមទៀត សំដៅកសាងប្រព័ន្ធផលិតកម្មស្បៀងអាហារដោយចីរភាព បង្កើនផលិតភាពនិងប្រាក់ចំណូលសម្រាប់គ្រួសារកសិករ ខ្នាតតូច បន្ធូរបន្ថយការខូចខាត ការខ្ជះខ្ជាយស្បៀងអាហារ និងឆ្ពោះទៅរកគោលដៅ "មិនបោះបង់ចោលនរណាម្នាក់នៅខាងក្រោយឡើយ" ហើយមនុស្សគ្រប់រូបគឺសុទ្ធតែមានស្បៀងអាហារគ្រប់គ្រាន់ផងដែរ”។

ចំណែកឯខ្លួនវិញ ប្រធានតំណាងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោក Albert T. Lieber បានអះអាងថា៖

“FAO បានអំពាវនាវដល់គ្រប់ភាគីទាំងអស់រួមដៃគ្នា ដើម្បីសម្រេចបានគោលដៅគ្មានគ្រោះអត់ឃ្លាន ក្នុងនោះមានទាំងការវិនិយោគរបស់រដ្ឋ និងឯកជន រួមទាំងគោលនយោបាយ និងរាល់វិធានការធ្វើអន្តរាគមន៍ មានព័ត៌មានអំពីហានិភ័យដើម្បីធានាថាជនក្រីក្រនិងជនងាយរងគ្រោះក៏ទទួលបានផល
ប្រយោជន៍ពី ឱកាសកំណើននិងការងារធ្វើ។ FAO នឹងជាដៃគូគួរឲ្យទុកចិត្ត ហើយគាំទ្រវៀតណាមនៅតាមផ្លូវនាំមកនូវវិបុលភាពជូនប្រជាជនវៀតណាមនាពេលខាងមុខ តាមរយៈការអភិវឌ្ឍកសិកម្មដោយចីរភាព កំណើនបៃតង និងកែលម្អការរកស៊ីផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ