ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវាជ័យជំនះរបស់កងទ័ពជើងទឹកវៀតណាម

 ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវាជ័យជំនះរបស់កងទ័ពជើងទឹកវៀតណាម - ảnh 1
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវាជ័យជំនះរបស់កងទ័ពជើងទឹកវៀតណាម(http://citinews.net/)

(VOV)_នាថ្ងៃទី៣សីហា នៅទីក្រុង Ha Long (ខេត្ត Quang Ninh) ភាគខាង​ជើងវៀតណាម កងទ័ពជើងទឹកវៀតណាមបានរៀបចំពិធីរំលឹកវិញ្ញណក្ខ័ន្ឌបណ្ដា​វីរជន យុទ្ធជននិងប្រជាជន ដែលបានពលីជីវិតក្នុងការតស៊ូវាយប្រហារទៅលើ​នាវាចម្បាំង Maddox វាយតបតវិញយន្តហោះរបស់អាមេរិក នាថ្ងៃទី២ -ទី៥ ​សីហា​
ឆ្នាំ ១៩៦៤។ នេះគឺជាជ័យជំនះលើកដំបូងរបស់កងទ័ពជើងទឹកវៀតណាម​ របស់ កងទ័ព និងប្រជាជនភាគខាងជើងវៀតណាម ក្នុងការសង្គ្រាមបំផ្លាញ់ភាគខាងជើង
វៀតណាម របស់ចក្រពត្តិអាមេរិក។

        មុននោះ នាយប់ថ្ងៃទី២ សីហា នៅខេត្ត Quang Ninh បានប្រព្រឹត្តទៅ​កម្មវិធី តូតន្ត្រី៖ ល្បីខ្ទរខ្ទឺជ័យជំនះលើកដំបូង ដោយសារមានការចូលរួមរបស់​បណ្ដាអតីត យុទ្ធជន ដែលបានចូលរួមការវាយប្រហារនេះរវាងកងទ័ពជើងទឹកនិងកងទ័ពប្រជា
ជនវៀតណាម និងកងទ័ពជើងទឹកអាមេរិក។ ថ្លែងមតិនៅ​ទីនេះ ឧត្តមសេនីយ៍ត្រី
Dinh Gia That អោយដឹងថា៖

        “   ជ័យជំនះលើកដំបូងថ្ងៃទី២-ទី៥ សីហា ឆ្នាំ ១៩៦៤ របស់កងទ័ព​ប្រជាជន វៀតណាមនិងប្រជាជនវៀតណាមនៅភាគខាងជើង បានបង្កើតការ​ផ្លាស់ប្តូរថ្មីដ៏
ជ្រាល ជ្រៅអំពីភាគីទាំងពីរ។ នេះគឺជាការផ្លាស់ប្តូរថ្មីអំពីស្មារតីនិង​សុឆ័ន្ទះ។ ”

        នាព្រឹកថ្ងៃទី៣ សីហា នៅទីក្រុង Vinh ( ភាគខាងជើងវៀតណាម) ​គណៈ កម្មាធិការទំនាក់ទំនងអតីតយុទ្ធជន និងអតីតយុទ្ធជនកងទ័ពជើងទឹក​ ទី២
 ខេត្ត Nghe An – Ha Tinh បានរៀបចំពិធីរំលឹក​ខួបអនុស្សាវរីយ៍លើក​ទិ៥០នៃទិវាជ័យជំនះលើកដំបូងរបស់កងទ័បជើងទឹកវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ