ពលករវៀតណាមនៅតំបន់ផ្ទុះជំងឺរាតត្បាតនៅតំបន់ចំនួន ២ របស់​កូរ៉េខាង​ត្បូង​នៅ​តែធ្វើ​ការជាធម្មតា

(VOVWORLD) - ពលករវៀតណាមនៅប្រទេសជប៉ុននិងកូរ៉េខាងត្បូង រួមទាំងពលករនៅ តំបន់ផ្ទុះជំងឺរាតត្បាតនៅតំបន់ចំនួន ២ របស់កូរ៉េខាងត្បូង គឺទីក្រុង Daegu និងខេត្ត Gyeongbuk នៅតែ ធ្វើការធម្មតាដដែល។ 
ពលករវៀតណាមនៅតំបន់ផ្ទុះជំងឺរាតត្បាតនៅតំបន់ចំនួន ២ របស់​កូរ៉េខាង​ត្បូង​នៅ​តែធ្វើ​ការជាធម្មតា - ảnh 1 សកម្មភាពទប់ទល់នឹងជំងឺរាតត្បាត

លោក Dang Sy Dung អនុប្រធាននាយកដ្ឋានគ្រប់គ្រងពលករនៅក្រៅប្រទេស (ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម) បានឲ្យដឹងថា៖

“យើងក៏បានណែនាំដល់ពលករគឺត្រូវរក្សាភាពស្ងប់ស្ងៀមនិងគោរពតាមបទបញ្ញត្តិរបស់ស្ថាប័នមានសមត្ថកិច្ចនៅប្រទេសសាមី ដូចជា៖ រក្សាអនាម័យ កុំធ្វើដំណើរច្រើនដង មិនបំលាស់ទីច្រើន មិនប្រាស្រ័យទាក់ទងគ្នានៅកន្លែងដែលមានមនុស្សច្រើន។ ចំពោះពលករដែលបានបញ្ចប់កិច្ចសន្យាហើយវិលប្រឡប់មកប្រទេសវិញ ក៏ដូចជាពលករដែលត្រូវ វិលប្រឡប់មកប្រទេសវិញ គឺត្រូវគោរពតាមបទបញ្ញត្តិអំពីការដាក់ឲ្យនៅដាច់ដោយឡែក និងឃ្លាំមើលសុខាភិបាលរបស់ស្ថាប័នសុខាភិបាលវៀតណាមផងដែរ”។

យោងតាមនាយកដ្ឋានគ្រប់គ្រងពលករក្រៅប្រទេសបានឲ្យដឹងថាគណៈគ្រប់គ្រងពលករវៀតណាមនៅកូរ៉េខាងត្បូង បានសហការជាមួយ ការិយាល័យ EPS ដើម្បីបង្កើតអង្គភាពទំនាក់ទំនងនៅតាមខ័ណ្ឌ ស្រុកចំនួន ៨នៅទីក្រុង  Daegu នាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ