ភ្ញៀវទេសចររាប់ពាន់នាក់ទៅទស្សនាតាមតំបន់នានាទូទាំងប្រទេសក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី
(VOVWORLD) -នាដើមឆ្នាំថ្មី ឆ្នាំច សំរឹទ្ធស័ក ២០១៨ ភ្ញៀវទេសចររាប់ពាន់នាក់បានចាប់ផ្តើមទៅអុជ ធូបនៅវិហារល្បីឈ្មោះមួយចំនួននៅខេត្ត Nghe An ដូចជា ទីសក្ការៈបូជាស្តេច Quang Trung និងវិហារលោក Hoang Muoi។
ភ្ញៀវទេសចរទៅទស្សនាទីសក្ការៈបូជាស្តេច Quang Trung នៅភ្នំ Dung Quyet (រូបថតៈ VOV) |
ក្នុងរយៈពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំថ្មីប្រពៃណី មនុស្សរាប់ពាន់នាក់លើទូទាំងប្រទេសបាននាំគ្នាទៅអុជធូប បួងសួងសុំសេចក្តីសុខ ពេញមួឆ្នាំនិងទស្សនារមណីដ្ឋានៅទីនេះ។ អ្នកស្រី Nguyen Thi Tam អាណិកជន វៀតណាមមកពីអុយក្រែនបានឲ្យដឹងថា៖
“ទោះបីជា នាងខ្ញុំឃ្លាតឆ្ងាយពីស្រុកកំណើតក៏ដោយ ប៉ុន្តែនាងខ្ញុំក៏ដូចជាមនុស្ស គ្រប់រូបឃ្លាតឆ្ងាយពីមាតុប្រទេស តែងតែនឹករលឹកដល់ប្រភពដើម អំពីទំនៀមទម្លាប់ របស់ស្រុកកំណើត របស់មាតុប្រទេស ជាពិសេស ចង់ទៅអុជធូបនៅវត្តអារ៉ាមនិង វិហារនានា ដើម្បីអារម្មណ៍ស្រស់ស្រាយ”៕