មីទ្ទីងជួយជ្រោមជ្រែងទិវាចំនួនប្រជាជនពិភពលោកទី១១កក្កដា
|
មីទ្ទីងជួយជ្រោមជ្រែងទិវាចំនួនប្រជាជនពិភពលោកទី១១កក្កដា (VOV) |
Vovworld-ពិធីមីទ្ទីងដោយប្រធានបទ ជួយឧបត្ថម្ភថែទាំសុខភាពសម្រាល
កូននិងផែនការគ្រួសារសំរាប់ប្រជាជនងាយរងប៉ះពាល់ក្នុងគ្រោះធម្មជាតិ ប្រព្រឹត្តិ
ទៅនាព្រឹកថ្ងៃទី១០កក្កដានៅក្រុងហាណូយ។ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល
លោក Nguyen Viet Tien បានចាត់ទុកថា៖
“តាមរយៈពិធីមីទ្ទីងទិវាចំនួនប្រជាជនពិភពលោកទី១១កក្កដាឆ្នាំ២០១៥
ក្រសួងសុខាភិបាលបានស្នើរថ្នាក់ដឹកនាំបក្សរដ្ឋអំណាចដំបន់និងអង្គការ
នយោបាយទូទាំងប្រទេសប្រមូលផ្ដុំលើកកំពស់គុណភាពចំនួនប្រជាជនពីព្រោះ
ចំនួនប្រជាជនជាផ្នែកសំខាន់ប្រការសំខាន់គឺប្រមូលផ្ដុំទៅលើមុខសញ្ញាងាយរង
ប៉ះពាល់នោះគឺនារីនៅវ័យសម្រាលកូនយុវជនកុមារជំទង់និងកុមារពិសេសគឺក្នុង
ដំណាក់កាលបច្ចុប្បន្ន។”
ថ្លែងមតិនៅពិធីនេះ អនុប្រធានរដ្ឋសភា Uong Chu Luu បានស្នើរក្រសួង
សុខាភិបាលដំណើរការពិនិត្យគោលនយោបាយទាក់ទិនដល់ការថែទាំសុខភាព
សម្រាលកូនផែនការគ្រួសារដើម្បីស្នើរស្ថាប័នមានសមត្ថកិច្ចផ្សព្វផ្សាយសំដៅ
បង្កើតរបៀងកតិយុត្តិនិងបរិយាកាសសង្គមងាយស្រួលដើម្បីអនុវត្តល្អកិច្ចការ
ថែទាំសុខភាពសម្រាលកូនផែនការគ្រួសារ៕