មីទ្ធីងរំលឹកអនុស្សាវរីយ៌លើកទី៦២ទិវាប្រពៃណីសិក្សានុសិស្សនិស្សិតវៀត ណាម
ក្នុងក្របខ័ណ្ឌកម្មវិធី Festival រដ្ឋធានីលើកទី ២ នាយប់ថ្ងៃទី ៨ មករា សម្ព័ន្ធយុវជនទីក្រុងហាណូយបានរៀបចំមិទ្ទីងរំលឹកខួបលើកទី៦២ ទិវាប្រពៃណីសិក្សានុសិស្ស-និស្សិត(ថ្ងៃទី
៩មករា)។ នៅក្នុងពិធី លេខានៃសម្ព័ន្ធយុវជនទីក្រុងហាណូយ Ngọ Duy Hiểu បានអះ
អាងថា ៖ ឆ្លងកាត់រយៈពេល ៦២ ឆ្នាំកសាងនិងរីកធំធាត់ ចលនាសិក្សានុសិស្ស និស្សិត
វៀតណាម និយាយរួម និងសិក្សានុសិស្ស និស្សិតរដ្ឋធានីនិយាយដោយឡែក កាន់តែមានភាពខ្លាំងក្លាជាង បន្តយ៉ាងសក្តិសមប្រពៃណីដ៏រុងរឿងរបស់បណ្ដាជំនាន់ជីដូនជីតា។
បង Ngọ Duy Hiểu ឲ្យដឹង ទៀតថា ៖ “ក្នុងវគ្គប្រឡងប្រណាំងលើកនេះ យុវជនទីក្រុងហាណូយបាន ចូលរួមរក្សាសណ្តាប់ធ្នាប់ សុវត្ថភាពចរាចរ។ ទន្ទឹមនឹងនោះយុវជនទីក្រុងក៏បានចូលរួម ក្នុងបណ្តាសកម្មភាពការពារ បរិស្ថាន និងជួយឧបត្ថម្ភបណ្តាគ្រួសារជួបការលំបាក។ យើងខ្ញុំ ក៏ប្រមូលផ្តុំលើកកំពស់គុណភាព សម្ព័ន្ធ
យុវជនមូលដ្ឋាន និងផ្លាស់ប្តូរការងារអប់រំអំពីវប្បធម៌ ប្រវត្តិសាស្រ្តប្រពៃណី
ពិសេសគឺ នយោបាយសតិអារម្មណ៌ឲ្យយុវជននិងកុមាជំទង់ផងដែរ”៕