មនុស្សជាង ២៣០ ពាន់នាក់ ទទួលផលប្រយោជន៍ពីគម្រោងការណ៍ទប់ទល់មនឹងគ្រោះធម្មជាតិនៅភាគកណ្ដាលវៀតណាម

(VOVWORLD) -នាព្រឹកថ្ងៃទី ២៨ កញ្ញា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសិក្ខាសាលាដំណើរការគម្រោងការណ៍ “បង្កើនសមត្ថភាព ទប់ទល់មនឹងគ្រោះធម្មជាតិនៅភាគកណ្ដាលវៀតណាម” ដំណាក់កាលទី ២ (ចាប់ពីខែកក្ដដា ឆ្នាំ ២០១៧ ដល់ ខែកញ្ញា ឆ្នាំ ២០១៨) ដោយស្ថាប័នអភិវឌ្ឍន៍អន្តរជាតិធ្វើហិរញ្ញប្បទាន។
មនុស្សជាង ២៣០ ពាន់នាក់ ទទួលផលប្រយោជន៍ពីគម្រោងការណ៍ទប់ទល់មនឹងគ្រោះធម្មជាតិនៅភាគកណ្ដាលវៀតណាម - ảnh 1មនុស្សជាង ២៣០ ពាន់នាក់ ទទួលផលប្រយោជន៍ពីគម្រោងការណ៍ទប់ទល់មនឹង
គ្រោះធម្មជាតិនៅភាគកណ្ដាលវៀតណាម 

នាព្រឹកថ្ងៃទី ២៨ កញ្ញា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសិក្ខាសាលាដំណើរការគម្រោងការណ៍ “បង្កើនសមត្ថភាព ទប់ទល់មនឹងគ្រោះធម្មជាតិនៅភាគកណ្ដាលវៀតណាម” ដំណាក់កាលទី ២ (ចាប់ពីខែកក្ដដា ឆ្នាំ ២០១៧ ដល់ ខែកញ្ញា ឆ្នាំ ២០១៨) ដោយស្ថាប័នអភិវឌ្ឍន៍អន្តរជាតិធ្វើហិរញ្ញប្បទាន។ គម្រោងកាណ៍នេះ សំដៅជួយឧបត្ថម្ភទៅលើក្រុមមនុស្សងាយរងគ្រោះ និងរដ្ឋអំណាចមូលដ្ឋានលើកកំពស់មត្ថភាពទប់ទល់នឹង ហានិភ័យដោយសារគ្រោះធម្មជាតិ និងកាត់បន្ថយផលវិបាកអំពីមនុស្ស និងទ្រព្យសម្បត្តិដោយសារ បាតុភូតអាកាសធាតុធ្ងន់ធ្ងរ។ ក្នុងដំណាក់កាលទី ២ គម្រោងការណ៍នេះបានដំណើរការនៅឃុំ/សង្កាត់ចំនួន ៣៣ ដោយមានគោលដៅ៖ជួយឧបត្ថម្ភសហគមន៍គ្រប់គ្រង ហានិភ័យគ្រោះធម្មជាតិ និងបន្សាំនឹងបម្រែបម្រួលអាកាសធាតុនៅថ្នាក់ឃុំ/សង្កាត់ ភូមិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ អញ្ជើញថ្លែងមតិនៅទីនេះ លោក  Tran Quoc Hung អនុប្រធាន កាកបាទក្រហមវៀតណាមបានឲ្យដឹងថា៖

        “ក្នុងដំណាក់កាលនេះ គម្រោងការណ៍ បង្កើនសមត្ថភាពទប់ទប់នឹងគ្រោះធម្មជាតិនៅភាគកណ្ដាលវៀតណាម នឹងផ្ដោតសំខាន់ច្រើនថែមទៀតទៅលើកិច្ចការទប់ទល់នឹងគ្រោះធម្មជាតិនៅសហគមន៍ ដោយមានការទាក់ទងផ្ទាល់លើពហុវិស័យ។ ទន្ទឹមនឹងនោះ ជួយឧបត្ថម្ភសហគមន៍សុវត្ថិភាព សាលារៀនសុវត្ថិភាព ជួយឧបត្ថម្ភរដ្ឋអំណាចមូលដ្ឋាន ដើម្បីលើកកំពស់សមត្ថភាពរបៀបរបប ក៏ដូចជាតភ្ជាប់សកម្មភាពស្ដីពីការបង្ការ ប្រឆាំងគ្រោះធម្មជាតិ មហន្តរាយ ជាមួយផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៃមូលដ្ឋាន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ