មនុស្សជាង១៣០០នាក់ចូលរួមការប្រកួតរត់កាសែតហាណូយថ្មីលើកទី៤២

មនុស្សជាង១៣០០នាក់ចូលរួមការប្រកួតរត់កាសែតហាណូយថ្មីលើកទី៤២ - ảnh 1
កីឡាករចូលរួមការប្រកួតរត់លើកនេះ (រូបថត៖TTXVN)

(VOVworld) - នាព្រឹកថ្ងៃទី៤ តុលា វង់ផ្ដាច់ព្រ័ត្រនៃការប្រកួតរត់កាសែតហាណូយថ្មី
បើកទូលាយលើកទី៤២ដើម្បីសន្តិភាពឆ្នាំ២០១៥បានប្រព្រឹត្តទៅនៅរដ្ឋធានីហា
ណូយ។នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពកីឡាស្នូលរបស់ទីក្រុង
ហាណូយសំដៅស្វាគមន៍ការរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបដិវត្តន៍ខែសីហា
និងទិវាបុណ្យជាតិទី២ កញ្ញា លើកទី៦១ទិវារំដោះរដ្ឋធានីនិងលើកទី១៦ទិវាដែល
ហាណូយត្រូវបាន UNESCO ទទួលស្គាល់ជាទីក្រុងដើម្បីសន្តិភាព។ចូលរួមវង់ផ្ដាច់
ព្រ័ត្រឆ្នាំនេះមានមនុស្សជាង១៣០០នាក់ ក្នុងនោះមានមនុស្ស៣០០នាក់ជាកម្មា
ភិបាល​ និយោជិកនៃស្ថានទូត អង្គការអន្តរជាតិដែលកំពុងធ្វើការនៅទីក្រុងហា
ណូយ។ជាមនុស្សម្នាក់ចូលរួមការប្រកួតរត់ឆ្នាំនេះ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំ
នៅវៀតណាមលោក Saadi Salama បានឲ្យដឹងថា៖
“ថ្មីនេះក្នុងធាតុអាកាសគួរឲ្យលំហែកាយនៃរដូវស្លឹកឈើជ្រុះនៅទីក្រុងហាណូយ
ខ្ញុំនឹងជនបរទេសជាច្រើនចូលរួមក្នុងការប្រកួតរត់ដើម្បីសន្តិភាពលើកទី៤២ដោយ
កាសែតហាណូយថ្មីរៀបចំឡើង។នេះជាកិត្តិយសដែលមានអត្ថន័យដ៏ធំធេងចំ
ពោះយើងខ្ញុំ។ការប្រកួតរត់ដើម្បីសន្តិភាពនេះជាសារច្បាស់លាស់មួយរបស់ប្រ
ជាជនរដ្ឋធានី ហាណូយផ្ញើរទៅប្រជាជនពិភពលោកស្ដីពីបំណងប្រាថ្នាសន្តិភាព
របស់វៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ