មហាសន្និបាតប្រឡងប្រណាំងដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin
![មហាសន្និបាតប្រឡងប្រណាំងដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_07_13/fb083d96-bd94-413a-81f9-9c4a2e46e0a2.jpg) |
មហាសន្និបាតប្រឡងប្រណាំងដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin |
(VOV)_មហាសន្និបាតប្រឡងប្រណាំងដើម្បីជនរងគ្រោះដោយជាតិគីមីពុល
ពណ៌លឿងទុំ/Dioxin ទូទាំងប្រទេស លើកទី៣ ត្រូវបានបើកនាថ្ងៃទី១៣កក្កដា នៅ
ទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការឃោសនា អប់រំប្រជាជន
មជ្ឈឹម លោកស្រី Truong Thi Mai បានវាយតំលៃខ្ពស់ ចំពោះតួនាទីនិងការរួមវិភាគ
ទានរបស់សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxinវៀតណាម ក៏
ដូចជាកម្មាភិបាលម្នាក់ៗក្នុងសមាគម។ ទន្ទឹមនឹងនោះ លោកស្រី Truong Thi Mai
ក៏បានស្នើដែរថា៖
“ គ្រប់ក្រសួង ស្ថាប័ន ត្រូវរួមសហការជាមួយសមាគមជនរងគ្រោះដោយជាតិ
គីមីពុលពណ៌លឿងទុំ/Dioxinវៀតណាមដើម្បីស្រាវជ្រាវ វាយតំលៃអំពីស្ថានភាពអនុ
វត្តគោលនយោបាយ របបចំពោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin
ហើយពីនោះស្នើធ្វើវិសោធនកម្ម បំពេញបន្ថែម សម្រេចគោលនយោបាយចំពោះ
ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin។ កសាងសមាគមជនរងគ្រោះ
ដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin វៀតណាម គ្រប់ជាន់ថ្នាក់រឹងមាំ ជាទីបង្អែ
កខ្លាំងក្លា ដំណាងអោយសិទ្ធិនិងផលប្រយោជន៍ត្រឹមត្រូវរបស់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin៕”