មហាសាមគ្គីជាតិ៖ ប្រពៃណីដ៏ថ្លៃថ្លារបស់ប្រជាជាតិវៀតណាម

(VOVWORLD) - ថ្ងៃទី ១៨ ខែវិច្ចិកា ឆ្នាំ២០២១ គឺជាខួបលើកទី ៩១ ទិវាបង្កើតរណសិរ្សជាតិឯកភាពវៀតណាម ដែលជាទិវាប្រពៃណីនៃរណសិរ្សមាតុភូមិវៀតណាម (១៨ វិច្ឆិកា ឆ្នាំ ១៩៣០ - ១៨ វិច្ឆិកា ឆ្នាំ ២០២១  )។ ឆ្លងកាត់អស់រយៈពេលជិត ១ សតវត្សរ៍កន្លងមក ជាមួយនឹងទម្រង់ និងឈ្មោះហៅផ្សេងៗគ្នានោះ រណសិរ្សមាតុភូមិវៀតណាមជានិច្ចកាលជាតំណាងនៃប្រពៃណីសាមគ្គីជាតិ ហើយជា និមិត្តរូបនៃមោទនភាពជាតិ ជាកម្លាំងពលំដ៏ធំធេងរបស់ប្រជាជនវៀតណាមគ្រប់ជំនាន។
មហាសាមគ្គីជាតិ៖ ប្រពៃណីដ៏ថ្លៃថ្លារបស់ប្រជាជាតិវៀតណាម - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅសង្កាត់ Dien Bien (ខណ្ឌ Ba Dinh ទីក្រុងហាណូយ) (រូបថត៖ VNA)

ក្នុងឱកាសនេះ សកម្មភាពរំលឹកខួបទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលជាច្រើនបានប្រព្រឹត្តិទៅយ៉ាងផុសផុល។ នាយប់ថ្ងៃទី ១៧ ខែវិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅសង្កាត់ Dien Bien (ខណ្ឌ Ba Dinh ទីក្រុងហាណូយ)។ នៅក្នុងពិធីនេះ លោកប្រធានរដ្ឋបានប្រគល់អំណោយជូនគ្រួសារគំរូក្នុងបណ្ដាចលនារបស់រណសិរ្សមាតុភូមិវៀតណាម និងតំណាងគ្រួសារ ដែលមានស្ថានភាពរស់នៅលំបាកនៅមូលដ្ឋាន។ លោកប្រធានរដ្ឋបានស្នើឲ្យរដ្ឋអំណាច ប្រជាជននៅសង្កាត់ Dien Bien ទាំងមូលបន្តធ្វើការឃោសនានិងចលនាប្រជាជនគោរពគោលមាគ៌ា គោលការណ៍របស់បក្ស និងគោលនយោបាយច្បាប់របស់រដ្ឋឲ្យកាន់តែល្អប្រសើរ។

មហាសាមគ្គីជាតិ៖ ប្រពៃណីដ៏ថ្លៃថ្លារបស់ប្រជាជាតិវៀតណាម - ảnh 2ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅសង្កាត់ Dien Bien (ខណ្ឌ Ba Dinh ទីក្រុងហាណូយ) (រូបថត៖ VNA)

ក្នុងឱកាសរំលឹកខួបលើកទី ៩១ ទិវាបង្កើតរណសិរ្សជាតិឯកភាពវៀតណាមលោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានថ្លែងសារទៅកាន់ជនរួមជាតិនៅទូទាំងប្រទេសនិយាយរួម និងកម្មាភិបាលលើវិស័យរណសិរ្សនិយាយាដោយឡែក៖ “មហាសាមគ្គីជាតិទាំងមូលគឺជាប្រពៃណីដ៏ថ្លៃថ្លារបស់ប្រជាជាតិ ហើយជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន។ ដូច្នេះហើយ ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ យើងក៏ត្រូវថែទាំ ថែរក្សា និងពូនជ្រុំប្រពៃណីដ៏ល្អប្រពៃនេះ ដើម្បីពង្រីក និងបន្យល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ចំពោះកម្មាភិបាលលើវិស័យរណសិរ្សគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសនោះ សូមចាត់ទុកថានេះគឺជាកិត្តិយស និងសុភមង្គល ដើម្បីចូលរួមវិភាគទាន និងបម្រើបុព្វហេតុមហាសាមគ្គីជាតិទាំងមូល។ យើងគប្បីខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាក ដើម្បីបំពេញភារកិច្ចដែលបានប្រគល់ជូនយ៉ាងល្អប្រសើរផងដេរ”។

មុននេះ កាលពីរសៀលថ្ងៃតី ១៧ វិច្ឆិកា លោក Tran Thanh Man អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅទីក្រុង Vi Thanh ខេត្ត Hau Giang។ អនុប្រធានរដ្ឋសភាលោក Tran Quang Phuong បានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅសង្កាត់ Truong Quang Trong ទីក្រុង Quang Ngai ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ