|
រដ្ឋមន្ត្រីការបរទេសវៀតណាមPham Binh Minh បានឆ្លើយសម្ភាសមជ្ឈដ្ឋានសារព័ត៌មានអំពីលទ្ធផលសន្និសីទ។ |
VOV-ក្នុងឱកាសបញ្ចប់សន្និសីទជាន់ខ្ពស់ APEC លើកទី២០នៅទីក្រុង
Vladivostok សហព័ន្ធរុស្ស៊ី នាថ្ងៃទី៩កញ្ញា រដ្ឋមន្ត្រីការបរទេសវៀតណាមPham
Binh Minh បានឆ្លើយសម្ភាសមជ្ឈដ្ឋានសារព័ត៌មានអំពីលទ្ធផលសន្និសីទ។
រដ្ឋមន្ត្រី Pham Binh Minh បានអះអាងថា សន្និសីទទទួលបានលទ្ធផលនិងកិច្ចព្រមព្រៀងខំខាន់ជាច្រើនបង្កកំលាំងថ្មីចំពោះកិច្ចសហប្រតិបត្តិការចងសម្ព័ន្ធ
ដំបន់។បណ្ដាថ្នាក់ដឹកនាំ APEC បានអះអាងការប្តេជ្ញាចិត្តរួមគ្នាស្ដារសេដ្ឋកិច្ច
ផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លាទៅរូបសណ្ឋានកំណើនបៃតងនិងចីរភាព គាំទ្រថែមទៀត
ប្រព័ន្ធពាណិជ្ជកម្មពហុភាគី បញ្ចប់ដោយជោគជ័យវង់ចរចារ Doha។ តាមរដ្ឋមន្ត្រី
Pham Binh Minh ថា គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយប្រធានរដ្ឋ
Truong Tan Sang បានចូលរួមសកម្មទៅក្នុងបណ្ដាសកម្មភាំព សហការជិតស្និទ្ធ
ជាមួយប្រទេសម្ចាស់ផ្ទះសហព័ន្ធរុស្ស៊ីនិងខឿនសេដ្ឋកិច្ចសមាជិកនានា រួម
ចំណែកក្នុងជោគជ័យរបស់សន្និសីទ។ នៅសន្និសីទលើកនេះប្រធានរដ្ឋ Truong
Tan Sang និងបណ្ដាសមាជិករបស់គណៈប្រតិភូវៀតណាមបានជួបសន្ទនាទ្វេភាគី
ជាមួយអ្នកប្រមុខរដ្ឋ ថ្នាក់ដឹកនាំ APEC ជាច្រើន ក្នុងនោះមានប្រធានាធិបតី
ប្រទេសម្ចាស់ផ្ទះសហព័ន្ធរុស្ស៊ី ប្រធានរដ្ឋចិន ប្រធានគណៈប្រតិភូអាមេរិកជា
ដើម។ តាមរដ្ឋមន្ត្រី Pham Binh Minh ថា រាល់ការរួមចំណែកជាក់ស្ដែងរបស់គណៈ
ប្រតិភូវៀតណាមនៅសន្នសីទរួមជាមួយសកម្មភាពទ្វេភាគីបានធ្វើឲ្យជ្រាលជ្រៅ
ថែមទៀតទំនាក់ទំនងជាមួយដៃគូរសំខាន់ រួមចំណែកពង្រឹងបរិយាកាសសន្តិសុខ
និងអភិវឌ្ឍន៍របស់ប្រទេសជាតិក៏ដូចជាលើកកំពស់តួនាទីរូបភាពរបស់វៀតណាម៕