រដ្ឋសភាទាំងពីរវៀតណាម-ឡាវជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

រដ្ឋសភាទាំងពីរវៀតណាម-ឡាវជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
សមាជិកនៃរដ្ឋសភាពទាំងពីរវៀតណាម ឡាវចូលរួម
ក្នុងសន្និសីទ(រូបថតៈ nguyenchivịnh.vn)

(VOVworld)-ក្រោយរយៈពេលមួយថ្ងៃធ្វើការ នារសៀលថ្ងៃទី២៣មេសា សន្និសីទ
“ទំនាក់ទំនងសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីរវៀតណាម-ឡាវ សាមគ្គី
ភាព មិត្តភាព”បានបិនៅខេត្តព្រៃភ្នំព្រំដែនភាគខាងជើង Son La (វៀតណាម)។ នៅ
សម័យបិទ ប្រធានរដ្ឋសភាឡាវ Pany Yathotuបានវាយតំលៃខ្ពស់លិទ្ធផលសន្និសីទ លើកនេះនិងចាត់ទុកនេះជាឪកាសដើម្បីភាគីទាំងពីររំលឹកឡើងវិញទំនាក់ទំនងមិត្ត
ភាពសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឡាវ-វៀតណាម។ ថ្លែងមតិបិទសន្និសីទ ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានអះអាង
ថា៖“យើងជឿជាក់យ៉ាងថា លទ្ធផលនៃសន្និសីទនេះនឹងរួមចំណែកក្នុងការលើកកំ
ពស់គុណភាពសហប្រតិបត្តិការលើគ្រប់វិស័យរវាងរដ្ឋសភានៃប្រទេសទាំងពីរតទៅ
ទៀត ។ បក្សនិងរដ្ឋវៀតណាម ជានិច្ចកាលប្រតិបត្តិតាម ពាក្សទន្មានរបស់លោកប្រ
ធានហូជីមិញ គឺការពារទំនាក់ទំនងមិត្តភាពពិសេស វៀតណាម-ឡាវដូចជាការពារ កែវភ្នែករបស់ខ្លួន។ ទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម ជាមួយរដ្ឋសភាឡាវជា ផ្នែកមួយដែលមានសារៈសំខាន់ក្នុងទំានាក់ទំនងនៃ ប្រទេសទាំអពីរ ដូច្នេះ ភាគី ទាំងពីរត្រូវអនុវត្តយ៉ាងសកម្មបណ្តាទិសដៅ ក្នុងសេចក្តីថ្លែងការរួមដែលសន្និសីទ បានដាក់ចេញដើម្បីរួមចំណែកនាំ ទំនាក់ទំនងនៃប្រទេសទាំងពីរ រដ្ឋសភាទាំងពីរ កាន់តែមានប្រសិទ្ធភាពពីមួយ ថ្ងៃទៅមួយថ្ងៃ”៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ