រថគ្រោះលេខ៣៩០មួយគ្រឿងត្រូវបានទទួលស្គាល់ជាវតនវត្ថុជាតិ

រថគ្រោះលេខ៣៩០មួយគ្រឿងត្រូវបានទទួលស្គាល់ជាវតនវត្ថុជាតិ - ảnh 1
ពិធីប្រកាសរថគ្រោះលេខ៣៩០១គញរឿងជាវតនវត្ថុជាតិ
(រូបថតៈ vov.vn)


(VOVworld)-សារៈមន្ទីរកងកម្លំាងរថពាសដែកនៅរដ្ឋធានីហាណូយនាព្រឹកថ្ងៃទី
៩វិច្ឆិកាបានរៀបចំពិធីប្រកាសសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល
ទទួលស្គាល់រថគ្រោះលេខ៣៩០ ១គ្រឿងជាវតនវត្ថុជាតិ។ ថ្លែងមតិក្នុងពិធី
ឧត្តមសេនីយត្រី Nguyen Trong Nghia អនុប្រធានអគ្គស្នងការនយោបាយកង
ទ័ពប្រជាជនវៀតណាម បានអះអាងថា៖

        “ដោយមានអត្ថន័យពិសេសក្នុងដំណាក់កាលប្រវត្តិសាស្រ្តរបស់
ប្រទេសជាតិ រថគ្រោះលេខ៣៩០១គ្រឿង ត្រូវបាននាំមកដាក់បង្ហាញ
នៅសារៈមន្ទីរកងកម្លំាងរថពាសដែក ធ្វើជាវត្ថុតាងប្រពៃណី។ នេះជា
វត្ថុតាងពិសេសមានតម្លៃ និងមានអត្ថន័យ ឃោសនា អប់រំយ៉ាងជ្រាល
ជ្រៅអំពីប្រពៃណីបដិវត្តចំពោះប្រជាជនគ្រប់ស្រទាប់ ពិសេសគឺចំពោះ
ជំនាន់វ័យក្មេង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ