រូបសណ្ឋានវិនយោគសហប្រតិបត្តិការសាធារណះឯកជននៅវៀតណាមជាទិសដៅត្រឹមត្រូវ


                   
រូបសណ្ឋានវិនយោគសហប្រតិបត្តិការសាធារណះឯកជននៅវៀតណាមជាទិសដៅត្រឹមត្រូវ - ảnh 1
រូបថត​Internet

(VOV)_អង្គភាពអាជីវកម្មនិងធនាគារធំៗ ជាច្រើននៅអាមេរិក បាន​ចូលរួម
វេទិកា  វិនិយោគវៀតណាម ដែលទើបនឹងបានប្រព្រឹត្តទៅនៅទីក្រុង វ៉ាស៊ីនតោន
(អាមេរិក)។ គោលដៅរបស់វេទិកានេះគឺ ស្វែងរកឱកាសចូល​រួមរូបសណ្ឋានវិនិយោគ  សហប្រតិបត្តិការ សាធារណះ-ឯកជន របស់​វៀត​ណាម និងត្រូវបានចាត់ទុកជាទិសដៅសំខាន់ក្នុងការទាក់ទាញប្រភព​កម្លាំងពីខាងក្រៅ ចូលក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងការពិភាក្សាផ្ទាល់ជាមួយរដ្ឋមន្ត្រី ក្រសួងផែនការនិងវិនិយោគវៀតណាម លោក Bui Quang Vinh បណ្ដាវិនិយោគិនអាមេរិក បានចាត់ទុកថា÷ រូបសណ្ឋាន​វិនិ​យោគ​សហប្រតិបត្តិការសាធារណះ-ឯកជននៅវៀតណាម​ជាទិសដៅត្រឹមត្រូវ​និង​វាយ​តំលៃ​ខ្ពស់ចំពោះរាល់ការសន្យា និងសកម្មភាពរបស់​រដ្ឋាភិបាលវៀតណាម។ ​ដោះស្រាយរាល់ការជំពាក់ជំពិន របស់វិនិយោគិន​អាមេរិកនានា អំពីប្រព័ន្ធច្បាប់ ​និងយន្តការដេញថ្លៃនៅវៀតណាម  រដ្ឋមន្ត្រី​Bui Quang Vinh បានអះអាងថា÷​វៀតណាម បាននិងកំពុងធ្វើអស់​ពីកម្លាំង​កាយចិត្តរបស់ខ្លួន ដើម្បីបង្កើត​បរិយាកាស​វិនិយោគ១ប្រកបដោយសុវត្ថិភាព និងទាក់ទាញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ