រយៈពេល ១១ ខែ ការទាក់ទាញទុន FDI កើនឡើង ១៤,៨%

(VOVWORLD) - ក្នុងរយៈពេល ១១ ខែ ទុនអនុវត្តន៍របស់គម្រោង FDI នានាសម្រេចបាន ២០,២៥ ពាន់លានដុល្លារអាមេរិក ពោលគឺខ្ពស់បំផុតក្នុងដំណាក់កាល ២០១៨ - ២០២៣។
រយៈពេល ១១ ខែ ការទាក់ទាញទុន FDI កើនឡើង ១៤,៨% - ảnh 1រចនាសម្ព័ន្ធ FDI ក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២៣ តាមមូលដ្ឋាន។ រូបថត៖ vnbusiness.vn

យោងតាមរបាយការណ៍ថ្មីៗបំផុតរបស់ក្រសួងផែនការ និងវិនិយោគស្តីពីស្ថានភាពទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានឲ្យដងឹថា គិតត្រឹមថ្ងៃទី ២០ ខែវិច្ឆិកា ទុនចុះបញ្ជីថ្មីសរុប កែសម្រួល បណ្ដាក់ទុនទិញភាគហ៊ុន ទិញទុនវិភាគទានពីវិនិយោគិនបរទេសសម្រេចបានជិត ២៨,៨៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៤,៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេល ១១ ខែ ទុនអនុវត្តន៍របស់គម្រោង FDI នានាសម្រេចបាន ២០,២៥ ពាន់លានដុល្លារអាមេរិក ពោលគឺខ្ពស់បំផុតក្នុងដំណាក់កាល ២០១៨ - ២០២៣។

អំពីវិស័យវិនិយោគ វិនិយោគិនបរទេសបានវិនិយោគលើវិស័យសេដ្ឋកិច្ចចំនួន ១៨/២១។ វិស័យឧស្សាហកម្មកែច្នៃ បាននាំមុខគេជាមួយទុនវិនិយោគសរុបសម្រេចបានប្រមាណ ២១ ពាន់លានដុល្លារអាមេរិក។ ឈរចំណាត់ថ្នាក់ទីពីរគឺអាជីវកម្មអចលនទ្រព្យ។

ទាក់ទងនឹងភូមិសាស្ត្រវិនិយោគ វិនិយោគិនបរទេសបានវិនិយោគចូលខេត្តក្រុងចំនួន៥៦/៦៣ នៅទូទាំងប្រទេសក្នុងរយៈពេល ១១ ខែកន្លងទៅ។ ខេត្ត Quang Ninh នៅតែនាំមុខគេក្នុងទូទាំងប្រទេសអំពីការទាក់ទាញទុន FDI ដោយមានទុនវិនិយោគចុះបញ្ជីសរុបជិត ៣,១១ ពាន់លានដុល្លារអាមេរិក បន្ទាប់មកគឺទីក្រុងហូជីមិញ ទីក្រុង Hai Phong, ខេត្ត Bac Giang, និងទីក្រុងហាណូយ។ អំពីដៃគូវិនិយោគវិញ ក្នុងរយៈពេល ១១ខែ មានប្រទេស និងតំបន់ដែនដីចំនួន ១១០ បានវិនិយោគនៅវៀតណាម។ សិង្ហបុរីនាំមុខគេជាមួយនឹងទុនវិនិយោគសរុបជិត ៥,១៥ ពាន់លានដុល្លារអាមេរិក បន្ទាប់គឺហុងកុង (ចិន) កូរ៉េខាងត្បូង ចិន ជប៉ុន តៃវ៉ាន់ (ចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ