រំលឹកខួបលើកទី៥៩នៃទិវារំដោះរដ្ឋធានីនិងលើកដម្កើងមនុស្សល្អការងារល្អ

រំលឹកខួបលើកទី៥៩នៃទិវារំដោះរដ្ឋធានីនិងលើកដម្កើងមនុស្សល្អការងារល្អ - ảnh 1
រំលឹកខួបលើកទី៥៩នៃទិវារំដោះរដ្ឋធានីនិងលើកដម្កើងមនុស្សល្អការងារល្អ (VOV)



        Vovworld-នាព្រឹកថ្ងៃទី១០តុលា គនៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សា​
ប្រជាជន គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំពិធីរំលឹកខួប​អនុស្សារវីយ៍នៃទិវារំដោះរដ្ឋធានី (ទី១០តុលា) លើកតម្កើងគំរូរៀនសូត្រនិង​ធ្វើ
តាម​គំរូសិលធម៍លោកប្រធានហូជីមិញ មនុស្សល្អ-ការងារល្អគំរូ ពលរដ្ឋរដ្ឋធានី
ឆ្នើម។​ ថ្លែងមតិនៅពិធីនេះ​ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ
លោក Nguyen The Thao បានសង្កត់ធ្ងន់ថា តាមការធ្វើស្ថិតិ កំណើនសេដ្ឋកិច្ចក្នុង
រយៈ​ពេល​៩ខែដើមឆ្នាំរបស់ទីក្រុងហាណូយទទួលបាន៧,៨៨% CPI បានកើន
ឡើង​ប្រមាណ៦% អតិផរណាត្រូវបានរាំងស្កាត់​កំលាំងពលំរបស់រដ្ឋធានីត្រូវ
បាន​ពង្រីក​យ៉ាងខ្លាំងក្លាតាមរយៈបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិ។
លោក Nguyen The Thao បានអះអាងថា៖

        “សមិទ្ធិផលនោះចាប់ផ្ដើមផ្ទាល់ពីស្មារតីសាមគ្គីភាពពលកម្ម ច្នៃប្រឌិត ការ​ខំប្រឹងប្រែងដោយឥតឈប់ឈររបស់បណ្ដាជំនាន់មន្ត្រីបក្ខជនជនរួមជាតិយុទ្ធជន
​រដ្ឋធានី។ ការប្រឡងប្រណាំងស្នេហាជាតិបានក្លាយទៅជាចលនាស្ម័គ្រចិត្តរបស់​
មហាជន ក្លាយទៅជាកំលាំងពលំ សំរេចនូវជោគជ័យបុព្វហេតុកសាងនិងការពារ
​រដ្ឋធានី។”

        នៅពិធីនេះដែរ ទីក្រុងហាណូយបានលើកដម្កើងពលរដ្ឋរដ្ឋធានីឆ្នើមចំនួន
១០​នាក់និងគំរូសមូហភាពបុគ្គលមនុស្សល្អការងារល្អចំនួនជាង១ពាន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ