រំលឹកខួបអនុស្សាវរីយ៌លើកទី ៦៧ ទិវា បង្កើតកងទ័ពប្រជាជនវៀតណាម

   ក្នុងឳកាសរំលឹកខួបអនុស្សាវរីយ៌លើកទី ៦៧ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាមទី
២២ធ្នូ  និងរយៈ ២២ឆ្នាំ ទិវាបុណ្យការពារប្រទេស ប្រជាជននៅទូទាំងប្រទេស។ រយៈ
ពេល ៦៧ ឆ្នាំកន្លងទៅ កងទ័ពប្រជាជនវៀតណាម បានតស៊ូ និងអះអាងនូវប្រភពដើម អត្តចរិតរបស់កងទ័ពប្រជាជន​វៀតណាមពីមួយថ្ងៃទៅមួយថ្ងៃ ។​ក៏ក្នុងឳកាសនេះដែរ
កាសែត Quan doi nhan dan វៀត ណាមមានចុះផ្សាយវិចារណកថា ស្តីអំពី “កម្លាំងពលំ របស់កងទ័ពចេញមកពីប្រជាជន និង ដើម្បីប្រជាជន” ។ វិចារណកថា បានអះអាងថា៖ ដើម្បីកងទ័ពប្រជាជនវៀតណាមបំពេញ បេកសកម្មប្រវត្តិសាស្រ្តរបស់ខ្លួនក្នុងដំណាក់
កាលបដិវត្តថ្មី គោលការមួយ គឺកងទ័ពត្រូវស្ថិតក្រោមការដឹកនាំរបស់បក្សជាដាច់ខាត និងផ្ទាល់លើគ្រប់វិស័យ។ ដោយឈរលើ គោលការណ៌នេះ គប្បីកសាងបក្សភាគកង
ទ័ព ស្អាតស្អំ រឹងមំា និងមានសមត្ថភាព ធ្វើ សេនាធិការយុទ្ធសាស្រ្តឲ្យបក្ស រដ្ឋ ក្នុងការ កំណត់គោលមាគ៌ា ភារកិច្ចយោធា ការពារជាតិ​ឲ្យសមស្របជាមួយសំណូមពរការពារ
ប្រទេសជាតិ ក្នុងដំណាក់កាលបដិវត្តថ្មី។ទន្ទឹមនឹង​នោះ​បន្តការស្រាវជ្រាវ ផ្លាស់ប្តូរការ ងារឃោសនាប្រជាជន ប្រកៀកស្មាជាមួយប្រជាជន ជួយប្រជាជនច្រើនថែមទៀត។

        ​ក៏ក្នុងឳកាសនេះដែរ នាយប់ថ្ងៃទី២១ ធ្នូ នៅទីក្រុង Hai Phong មន្ទីរវប្បធម៌ កីឡា និងទេសចរណ៌ទីក្រុង បានបើកតំាងពិព័ររូបថត ស្តីអំពី “រយៈពេល៦៧ឆ្នាំ ការរិកធំធាត់
របស់ កងទ័ពប្រជាជនវៀតណាម”ដោយមានតំាងបង្ហាញរូបថតចំនួន ជា៣០០សន្លឹក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ