រុស្ស៊ីរៀបចំការជួបសំណេះសំណាលអំពីទំនាក់ទំនងវៀតណាម-ជប៉ុន

រុស្ស៊ីរៀបចំការជួបសំណេះសំណាលអំពីទំនាក់ទំនងវៀតណាម-ជប៉ុន - ảnh 1
ទិដ្ឋភាពនៃជំនួបជួបសំណេះសំណាល (រូបថតៈ Vietnam+)


(VOVworld)-នាថ្ងៃទី២១មិនា វិទ្យាស្ថានចុងបូព៌ាចំណុះបណ្ឌិតសភាវិទ្យាសាស្រ្ត
រុស្ស៊ី បានរៀបចំការជួបសំណេះសំណាលវិទ្យាសាស្រ្តក្រោមប្រធានបទ “ពង្រឹងទំ នាក់ទំនងវៀតណាម-ជប៉ុនដូចជាកត្តា១ធានាសន្តិសុខនៅអាស៊ីបូព៌ា”។ ថ្លែងមតិ
នៅទីនេះ សាស្រ្តាចរចា្ស បណ្ឌិតវិទ្យាសាស្រ្ត Sergey Luzyanin នាយករង វិទ្យាស្ថាន
ចុងបូព៌ា បានពិនិត្យថា វៀតណាមនិងជប៉ុនកំពុងបង្កើតយន្ត ការសន្ទនាសេដ្ឋកិច្ច
សំខាន់ និងការដែលប្រទេសទាំងពីរសម្រេចចិត្តកសាងទំនាក់ទំនងដៃគូរយុទ្ធ
សាស្រ្ត គឺ សំដៅឆ្លើយតបនឹងតម្រូវការនិងផល ប្រយោជន៍នៃប្រទេសទាំងពីរ ។ កាយវិការនេះក៏ជាកក្តាធានាតុល្យភាព និងរួម ចំណែកចូលក្នុងការរក្សាសន្តិភាព សន្តិសុខនៅតំបន់អាស៊ីបូព៌ានេះ។ បណ្តាបទ

          អន្តរាគមន៍ដែលបានថ្លែងក្នុងពិធីនេះ ប្រមូលផ្តុំទៅលើកិច្ចសហប្រតិបត្តិការ
រវាងប្រទេសទាំងពីរ វៀតណាម-ជប៉ុន និងអត្ថន័យនៃដំណើរទស្សនកិច្ចជប៉ុន
ជាថ្មីៗនេះរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ក៏ដូចជាឥទ្ធិពលនៃ
ទំនាក់ទំនងវៀតណាម-ជប៉ុនចំពោះ ស្ថានភាពនៅក្នុងតំបន់និងអន្តរជាតិទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ