លើកដំកើងពាណិជ្ជសញ្ញាកសិកម្មមាសវៀតណាមជាលើកដំបូង

(VOVworld)-ពីផលិតផលកសិកម្មចំនួន៣០០ប្រភេទ គណៈចាត់តាំងបានរួម សហការយ៉ាងជិតស្និទ្ធជាមួយខេត្តក្រុងចំនួន៦៣ អ្នកវិទ្យាសាស្ត្រ និងជំនាញការ
អំពីកសិកម្ម ដើម្បីជ្រើសរើសពាណិជ្ជសញ្ញាផលិតផលកសិកម្មចំនួន៥៩ប្រភេទ ដែលមានគុណភាពល្អ ពាណិជ្ជសញ្ញាល្បីឈ្មោះ។ ព័ត៌មានពោលខាងលើត្រូវ
បានលោក Ho Xuan Hung ប្រធានសមាគមកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀត ណាមជូនដំណឹងនៅពិធីលើកដំកើង “ពាណិជ្ជសញ្ញាមាសកសិកម្មវៀតណាម
២០១៥” នាថ្ងៃទី១វិច្ឆិកានៅទីក្រុងហាណូយ។ ​នេះក៏ជាការលើកទឹកចិត្តអង្គភាព
អាជីវកម្ម អាជីវករ ដែលបាននិងកំពុងសកម្មជួយប្រជាកសិករក្នុងការលើក ដំកើងទិន្នផលគុណភាពផលិតផល។ ម្យ៉ាងវិញទៀត បង្កើនកិច្ចសហប្រតិបត្តិការ
ចងសម្ព័ន្ធ កសាងនិងអភិវឌ្ឍន៍ពាណិជ្ជសញ្ញា រួមចំណែកពង្រីកទីផ្សារ ឆ្លើយតប នឹងសំណូមពរផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចកសិកម្មតាមទិសឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ