លើកដម្កើងបណ្តាផលិតផលនិងសេវាកម្មវៀតណាមពេញនិយម។
![លើកដម្កើងបណ្តាផលិតផលនិងសេវាកម្មវៀតណាមពេញនិយម។ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/tmvocgmb/2014_08_23/ton vinh hang viet_copy.jpg) |
ទិដ្ឋភាពនៃធី លើកដម្កើងបណ្តាផលិតផលនិងសេវាកម្មវៀតណាមពេញនិយមឆ្នាំ២០១៤
(រូបថត អិនធឺណែត) |
Vovworld-ព្រឹកថ្ងៃទី២៣សីហាពិធី លើកដម្កើងបណ្តាផលិតផលនិងសេវាកម្មវៀត
ណាមពេញនិយមឆ្នាំ២០១៤ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ។ថ្លែងមតិ
នៅឱកាសនេះឧបនាយករដ្ឋមន្រ្តីវៀតណាមលោកNguyen Xuan Phuc បានគូស
បញ្ជាក់ថា៖ចលនាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាមទទួល
បានការគាំទ្រនិងការជួយជ្រោមជ្រែងពីគ្រប់ស្ថាប័នផ្នែកនិងប្រជាជនជាច្រើនកុះករ។
ចលនាទទួលបានលទ្ឋផលសំខាន់ក្នុងការពង្រីកទីផ្សារនៅក្នុងប្រទេសលើកកំពស់
សមត្ថភាពប្រកួតប្រជែងនៃទំនិញនិងពាណិជ្ជ សញ្ញាវៀតណាមរួមចំណែកក្នុងការ
តស៊ូប្រឆាំងការរត់ពន្ឋនិងបន្លំពាណិជ្ជសញ្ញា។ លោកNguyen Xuan Phucលើកច្បាស់ថា
៖“ បណ្តាស្ថាប័នអង្គភាពនិងបុគ្គលបរិហារការរត់ពន្ឋទំនិញក្លែងក្លាយនិងការធ្វអាជីវ
កម្មដោយខុសច្បាប់តាមនោះបង្កលក្ខណះសំរាប់ទំនិញវៀតណាមមានគុណភាពល្អ
ជ្រៀតចូលទីផ្សារនៅទូទាំងប្រទេសវៀតណាម។យើងជំរុញខ្លាំងការងារឃោសនា
ផ្សព្វផ្សាយព័ត៌មានដើម្បីពង្រីកទឹកចិត្តស្នេហាជាតិនិងមោទនភាពរបស់អ្នកប្រើ
ប្រាស់វៀតណាមក្នុងការប្រើប្រាស់ផលិតផលនិងសេវាកម្មមានគុណភាពខ្ពស់៕“