លើកតម្កើងបញ្ញាវ័ន្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឆ្នើមឆ្នាំ២០១៧
(VOVWORLD) -នាព្រឹកថ្ងៃទី២៧តុលា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីលើកតម្កើងបញ្ញាវ័ន្ត វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចំនួន៥៣នាក់ ដែលជាអ្នកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ឆ្នើមដែលមានការរួមចំណែកសកម្មក្នុងការងារចលនា សាមគ្គី និងប្រមូលផ្តុំជួរបញ្ញា វ័ន្តឆ្នាំ២០១៧ ក្នុងនោះ មានបញ្ញាវ័ន្តចំនួន៥នាក់មានស្នាដៃឆ្នើមច្រើនដែល បាន នាយករដ្ឋមន្ត្រីប្រគល់ជូនប័ណ្ណសរសើរ។
ទិដ្ឋភាពនៃពិធីលើកតម្កើងបញ្ញាវន្តឆ្នើម |
អញ្ជើញចូលរួមក្នុងពិធី ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់ថា ៖
“បញ្ញាវ័ន្នទទួលបានការលើកតម្កើងលើកនេះ ជាគំរូមិនត្រឹមតែក្នុងចំណោម អ្នកវិទ្យាសាស្ត្រប៉ុណ្ណោះទេ ថែមទាំងសម្រាប់មនុស្សគ្រប់រូបសិក្សានិងត្រាប់តាម។ រដ្ឋាភិបាលរំពឹងទុកថា សម្ព័ន្ធបណ្តាសមាគមវិទ្យា សាស្ត្រនិងបច្ចេកទេសវៀតណាម សមាគម ផ្នែកពីមជ្ឈឹមដល់តំបន់និងបញ្ញាវ័ន្តទាំងអស់ បន្តពង្រីកនូវតម្លៃយ៉ាងល្អ ប្រសើរ បង្កើតការរីកសាយ ភាយក្នុងសង្គមទាំងមូល”៕