លើកតម្កើងភូមិទេសចរណ៍ល្អបំផុតនៅលើពិភពលោក
(VOVWORLD) - ពានរង្វាន់នេះគឺជាគំនិតផ្តួចផ្តើមសកលរបស់ UNWTO ដែលមានគោលបំណងលើកកម្ពស់ភូមិទេសចរណ៍អភិរក្ស និងពង្រីករាល់តម្លៃ ផលិតផល និងផ្នត់រស់នៅដោយផ្អែកលើសហគមន៍ និងជនបទ ព្រមទាំងជំរុញការផ្លាស់ប្ដូរថ្មី និងលក្ខណៈចីរភាព។
ឃុំ Tan Hoa ស្រុកភ្នំ Minh Hoa ខេត្ត Quang Binh (រូបថត៖ Thanh Hieu/VOV) |
នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា នៅឃុំ Tan Hoa ស្រុកភ្នំ Minh Hoa ខេត្ត Quang Binh បានប្រព្រឹត្តទៅពិធីទទួលកិត្តិនាមភូមិទេសចរណ៍ល្អបំផុតនៅលើពិភពលោកឆ្នាំ ២០២៣ (Best Tourism Village)ដែលត្រូវបានអង្គការទេសចរណ៍ពិភពលោក(World Tourism Organization - UNWTO) ប្រគល់ជូន។
Tan Hoa គឺជាភូមិតែមួយគត់របស់វៀតណាម ដែលត្រូវបានបោះឆ្នោតជ្រើសតាំងក្នុងបញ្ជីភូមិទេសចរណ៍ទាំង ២៦០ គោលដៅមកពីប្រទេសចំនួន ៦០ ដែលចូលរួមពានរង្វាន់ ហើយត្រូវបាន UNWTO ទទួលស្គាល់នាថ្ងៃទី ១៩ តុលា។ ពានរង្វាន់នេះគឺជាគំនិតផ្តួចផ្តើមសកលរបស់ UNWTO ដែលមានគោលបំណងលើកកម្ពស់ភូមិទេសចរណ៍អភិរក្ស និងពង្រីករាល់តម្លៃ ផលិតផល និងផ្នត់រស់នៅដោយផ្អែកលើសហគមន៍ និងជនបទ ព្រមទាំងជំរុញការផ្លាស់ប្ដូរថ្មី និងលក្ខណៈចីរភាព។
អញ្ជើញទៅទស្សនាភូមិ Tan Hoa ភ្ញៀវទេសចរមិនត្រឹមតែបានគយគន់ទេសភាពរហោស្ថាននៃភូមិជនបទដីសុខសាន្តប៉ុណ្ណោះទេ ថែមទាំងត្រូវបានស្វែងយល់ប្រព័ន្ធរូងភ្នំ Tu Lan ជាមួយរូបភ្នំចំនួន ១០ ខុសពីគ្នាដ៏ស្រស់ស្អាតទៀតផង។
នៅដើមឆ្នាំ ២០១៦ ក្រុមការងារថតភាពយន្តមកពីរាជធានីភាពយន្តពិភពលោកហូលីវូដបានថតទេសភាពដ៏សំខាន់មួយចំនួនសម្រាប់ខ្សែភាពយន្ត "Kong: Skull Island" នៅទីនេះផងដែរ៕