លោកឯកអគ្គរដ្ឋទូត Luong Thanh Nghi៖ សហគមន៍ជនវៀតណាមនៅឯបរទេស ជាប្រភពកម្លាំងពលំដ៏សំខាន់របស់វៀតណាម

(VOVWORLD) - ក្នុងរយៈពេលពីរឆ្នាំចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១ ជនរួមជាតិនៅឯបរទេសបានបរិច្ចាគថវិការប្រមាណ ១២០ ពាន់លានដុងដល់មូលនិធិបង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងមូលនិធិវ៉ាក់សាំងកូវីដ-១៩។
លោកឯកអគ្គរដ្ឋទូត Luong Thanh Nghi៖ សហគមន៍ជនវៀតណាមនៅឯបរទេស ជាប្រភពកម្លាំងពលំដ៏សំខាន់របស់វៀតណាម - ảnh 1លោកឯកអគ្គរដ្ឋទូត Luong Thanh Nghi អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសនៃ ក្រសួងការបរទេស (រូបថត៖ VNA)

សហគមន៍ជនវៀតណាមនៅឯបរទេស គឺជាផ្នែកមួយដ៏សំខាន់ ដែលមិនអាចកាត់ផ្ដាច់បានឡើយ ហើយជាប្រភពកម្លាំងពលំដ៏សំខាន់របស់សហគមន៍ជនរួមជាតិវៀតណាម។ មិនថានៅទីកន្លែងណាទេ ជនរួមជាតិយើងតែងតែឆ្ពោះមកមាតុភូមិ ហើយមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសជាតិ។ ជាពិសេស ក្នុងបរិបទដ៏លំបាកដោយសារជំងឺរាតត្បាត កូវីដ ១៩ នោះ ទឹកចិត្តរបស់ជនរួមជាតិត្រូវបានពង្រីកថែមទៀត។

នេះគឺជាការអះអាងរបស់លោកឯកអគ្គរដ្ឋទូត Luong Thanh Nghi អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសនៃ ក្រសួងការបរទេស ក្នុងឱកាសបុណ្យតេត ២០២២។ យោងតាមលោកឯកអគ្គរដ្ឋទូត Luong Thanh Nghi បានឲ្យដឹងថា ស្មារតីសាមគ្គីភាព ស្មារតីជួយគ្នាទៅវិញទៅមករបស់ជនរួមជាតិវៀតណាមត្រូវបានពង្រីកនារយៈពេលកន្លងទៅ ខណៈពេលដែលជំងឺរាតត្បាតកូវីដ ១៩បានជះឥទ្ធិពលយ៉ាងទូលំទូលាយលើគ្រប់ទិដ្ឋភាពនៃជីវភាពខាងសេដ្ឋកិច្ច វប្បធម៌ និងសង្គមរបស់ប្រទេសជាតិ ក្នុងនោះមានវៀតណាមផងដែរ។ ទោះបីជាជួបការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ ប៉ុន្តែជនរួមជាតិនៅឯបរទេសបានរួមដំណើរជាមួយជនរួមជាតិក្នុងស្រុក។ ក្នុងរយៈពេលពីរឆ្នាំចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១ ជនរួមជាតិនៅឯបរទេសបានបរិច្ចាគថវិការប្រមាណ ១២០ ពាន់លានដុងដល់មូលនិធិបង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងមូលនិធិវ៉ាក់សាំងកូវីដ-១៩។

លោកឯកអគ្គរដ្ឋទូត Luong Thanh Nghi មានបំណងថា ជនរួមជាតិនៅឯបរទេសតែងតែឆ្ពោះមកមាតុភូមិ ដើម្បីរួមជាមួយជនរួមជាតិក្នុងស្រុកអនុវត្តន៍បំណងប្រាថ្នា កសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន និងវិបុលភាពពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ