វៀតណាមក្លាយទៅជាគំរូមយយអំពីការអភិវឌ្ឍន៍នៅក្នុងតំបន់

វៀតណាមក្លាយទៅជាគំរូមយយអំពីការអភិវឌ្ឍន៍នៅក្នុងតំបន់ - ảnh 1
វៀតណាមក្លាយទៅជាគំរូមយយអំពីការអភិវឌ្ឍន៍នៅក្នុងតំបន់

          (VOV)_ការសែតប្រចាំថ្ងៃ Resumen Latinoamericano របស់ Argentina ចេញ
ផ្សាយថ្ងៃទី១កុម្ភះ បានចុះផ្សាយបទសរសេរវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃ​
មហាសន្និបាតបក្ស កម្មុយនីស្តវៀតណាម នីតិកាលទី១២។ ដោយប្រធានបទ៖ 
សាមគ្គីភាព មានវិន័យ និងផ្លាស់ប្តូរថ្មី ជាបុព្វបទសារវ័ន្តចំនួន៣ របស់បណ្ដាអ្នក​បដិវត្តន៍វៀតណាម បទសរសេររបស់អ្នកកាសែត Carlos Aznarez អគ្គនិពន្ធ​នា
យកកាសែត Resumen Latinoamericano បានសង្កត់ធ្ងន់ថា៖ វៀតណាមបាន​ក្លាយ
​ទៅជាគំរូមួយស្ដីអំពីការអភិវឌ្ឍន៍នៅក្នុងតំបន់។ លោកក៏បានអះអាងថា៖ ​គ្មានអ្វី
អាចផ្លាស់ប្តុរការពិតអំពីសមិទ្ធិផលនៅវៀតណាមក្នុងរយៈពេលកន្លងទៅ ក្រោម
ការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាមឡើយ។ វៀតណាមជាប្រទេសមាន
ចំនួនប្រជាជនវ័យក្មេង ភាគច្រើនគេបានកើតមានឡើងក្រោយសង្គ្រាម ។ជំនាន់
វ័យក្មេងវៀតណាមនៅមានស្មារតីស្នេហារជាតិ និងចូលរួមបក្សកុម្មុយនីស្ត ដោយ
ស្មារតី​ស្ថាបនា ដើម្បីការអភិវឌ្ឍណ៍របស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ