វៀតណាមចែករំលែកទស្សនៈវិស័យជាមួយពិភពលោកឆ្លើយតបនឹងបញ្ហា ប្រឈមសកល និងការស្តារសេដ្ឋកិច្ចឡើងវិញ

(VOVWORLD) - លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានសង្កត់ធ្ងន់ថាចាំបាច់ត្រូវមានដំណោះស្រាយ និងសកម្មភាពសម្របសម្រួលនៅទាំងកម្រិតអន្តរជាតិ តំបន់ និងថ្នាក់ជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈម ជួយសម្រួលដល់កំណើនប្រកបដោយបរិយាប័ន្ន និងចីរភាព ក្នុងនោះត្រូវផ្ដោតសំខាន់លើកត្តាប្រជាជនក្នុងរាល់គោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍។
វៀតណាមចែករំលែកទស្សនៈវិស័យជាមួយពិភពលោកឆ្លើយតបនឹងបញ្ហា ប្រឈមសកល និងការស្តារសេដ្ឋកិច្ចឡើងវិញ - ảnh 1លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai (រូបថត៖ VNA)

ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ តុលា នៅទីក្រុងហ្សឺណែវប្រទេសស្វីស សម័យពិភាក្សាជាន់ខ្ពស់ដោយប្រធានបទ "នាំខឿនសេដ្ឋកិច្ចវិលត្រឡប់មកគន្លងដ៏ត្រឹមត្រូវ និងដោះស្រាយ ការប្រឈមជាសកល " ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំជាន់ខ្ពស់លើកទី ៧២ នៃ គណៈកម្មការពាណិជ្ជកម្ម អភិវឌ្ឍន៍ សន្និសីទអន្តរជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) បានប្រព្រឹត្តិទៅ។ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅទីក្រុងហ្សឺណែវបានអញ្ជើញចូលរួមសម័យប្រជុំនិងចែករំលេកទស្សនៈវិស័យរបស់វៀតណាមក្នុងការរួមដៃគ្នាជាមួយពិភពលោកឆ្លើយតបនឹងបញ្ហាប្រឈមសកល។

អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំនេះ  លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានអះអាងថា វៀតណាមគាំទ្រយ៉ាងពេញទំហឹងចំពោះមជ្ឈភាពរបស់អង្គការសហប្រជាជាតិ រួមមាន UNCTAD ក្នុងអភិបាលកិច្ចសកល សំដៅដោះស្រាយបញ្ហាប្រឈមជាសកល និងគាំទ្រការអនុវត្តន៍រាល់ទស្សនៈវិស័យ និងផែនការ ដែលបានលើកឡើងក្នុងកិច្ចព្រមព្រៀង Bridgetown ដែលត្រូវបានសមាជិករបស់ UNCTAD អនុម័តនៅក្នុងសន្និសីទ UNCTAD-15 កាលពីខែតុលា ឆ្នាំ ២០២១ សំដៅជួយដល់បណ្ដាប្រទេសជំនះពុះពារលើវិសមភាព និងស្ថានភាពងាយរងគ្រោះ ឆ្ពោះទៅការស្ដារឡើងវិញយ៉ាងទូលំទូលាយ និងប្រកបដោយនិរន្តរភាព ក្រោយជំងឺរាតត្បាតកូវីដ ១៩។

លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានសង្កត់ធ្ងន់ថាចាំបាច់ត្រូវមានដំណោះស្រាយ និងសកម្មភាពសម្របសម្រួលនៅទាំងកម្រិតអន្តរជាតិ តំបន់ និងថ្នាក់ជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈម ជួយសម្រួលដល់កំណើនប្រកបដោយបរិយាប័ន្ន និងចីរភាព ក្នុងនោះត្រូវផ្ដោតសំខាន់លើកត្តាប្រជាជនក្នុងរាល់គោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍។

លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានសង្កត់ធ្ងន់ថា វៀតណាមបន្តរួមចំណែកដល់សន្តិសុខស្បៀងអាហារពិភពលោក រក្សាពាណិជ្ជកម្មបើកចំហដោយឈរលើមូលដ្ឋាននៃប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើច្បាប់ ដោយមានអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាមជ្ឈភាព ព្រមទាំងជំរុញវិស័យកសិកម្មប្រកបដោយចីរភាព។  វៀតណាមបន្តចូលរួមក្នុងគំនិតផ្តួចផ្តើម និងការសន្យាបន្សាំនឹងការប្រែប្រួលអាកាសធាតុ ដូចជាគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០ ខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ