វៀតណាមចូលរួមវេទិការអន្តរសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី ២១

(VOVworld) – នាព្រឹកថ្ងៃទី ២៨ មករា វេទិការអន្តរសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី ២១
 (APPF-21) បានបើកដ៏មហោឡារឹក នៅទីក្រុង Vladivostok (រុស្ស៊ី)។ បណ្ដា សមាជិក
សភាមកពីប្រទេសជាសមាជិកចំនួន ២៨ និងបណ្ដាតំណាងរបស់ក្រុម ប្រឹក្សាសភា
អឺរ៉ុប (PACE)  ក្រុមប្រឹក្សាសហគមន៍បណ្ដាប្រជាជាតិឯករាជ្យ (SNG) និងអង្គការសន្តិ
សុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE) បានចូលរួមវេទិការនេះ។ គណៈប្រតិភូវៀត
ណាមដឹកនាំដោយអនុប្រធានរដ្ឋសភា លោក Uong Chu Luu បានចូលរួមព្រឹត្តិការណ៍
នេះដែរ។ ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភា លោក Uong Chu Luu បានសង្កត់ធ្ងន់
ថា៖ តំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅបង្កប់គ្រោះអសន្នអស្ថិរភាពខាងសន្តិសុខនយោបាយ
ក្នុងពេលនោះ បណ្ដាយន្តការនាបច្ចុប្បន្នមិនទាន់ពង្រីកប្រសិទ្ធភាពដើម្បីទប់ទល់
នឹងការសាកល្បងប្រពណីនិងក្រៅប្រពៃណី ដែលអាចកើតមានឡើង។ ដូច្នះ បណ្ដា
ខ្លឹមសារដែលត្រូវបាន ពិភាក្សានៅវេទិការ APPF-21 លើកនេះ គឺចាំបាច់ណាស់។
ទាក់ទិនដល់បញ្ហា ជំលោះ លើសមុទ្រ អនុប្រធានរដ្ឋសភាវៀតណាមបានចាត់ទុក
ថា៖ ប្រទេសនានាត្រូវបង្កើនប្រសិទ្ធភាពរបស់យន្តការសន្តិសុខលើសមុទ្រ។រាល់
ជំលោះកោះសមុទ្រលើសមុទ្រត្រូវបានដោះស្រាយដោយឈរលើការគោរពច្បាប់
អន្តរជាតិ ពិសេសគឺ អនុសញ្ញាច្បាប់សមុទ្រឆ្នាំ ១៩៨២ របស់ អ.ស.ប. (UNCLOS)៕

វៀតណាមចូលរួមវេទិការអន្តរសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី ២១ - ảnh 1
អនុប្រធានរដ្ឋសភា លោក  Uong Chu Luu បានចូលរួមព្រឹត្តិការណ៍នេះដែរ។ 
។(Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ