វៀតណាមជាប់ឆ្នោតជាសមាជិកគណៈកម្មាធិ​ការបេតិកភណ្ឌ​ពិភពលោក​ ជាលើកទី ២ អាណត្តិ ២០២៣ - ២០២៧

(VOVWORLD) - ដោយទទួលបានសម្លេងគាំទ្រចំនួន ១២១ក្នុងចំណោមសម្លេងឆ្នោតស្របច្បាប់ទាំង ១៧១ នេះគឺជាលើកទី ២ ហើយ ដែលវៀតណាមបន្តជាប់ឆ្នោតជាសមាជិកនៃគណៈកម្មការបេតិកភណ្ឌពិភពលោក ក្រោយពេលជាប់ឆ្នោតនាឆ្នាំ២០១៣។
វៀតណាមជាប់ឆ្នោតជាសមាជិកគណៈកម្មាធិ​ការបេតិកភណ្ឌ​ពិភពលោក​ ជាលើកទី ២ អាណត្តិ ២០២៣ - ២០២៧ - ảnh 1ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំ។ រូបថត៖ Anh Tuan/VOV

នាថ្ងៃទី ២២ ខែវិច្ឆិកា នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតលើកទី ២៤ នៃបណ្ដាប្រទេសជាសមាជិកអនុសញ្ញាការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក (អនុសញ្ញាបេតិកភណ្ឌពិភពលោក) វៀតណាមបានជាប់ឆ្នោតក្លាយទៅជាសមាជិកនៃគណៈកម្មការបេតិកភណ្ឌពិភពលោក អាណត្តិ ២០២៣-២០២៧ ដែលជាទីភ្នាក់ងារប្រតិបត្តិដ៏សំខាន់បំផុតមួយរបស់អង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)។

ដោយទទួលបានសម្លេងគាំទ្រចំនួន ១២១ក្នុងចំណោមសម្លេងឆ្នោតស្របច្បាប់ទាំង ១៧១ នេះគឺជាលើកទី ២ ហើយ ដែលវៀតណាមបន្តជាប់ឆ្នោតជាសមាជិកនៃគណៈកម្មការបេតិកភណ្ឌពិភពលោក ក្រោយពេលជាប់ឆ្នោតនាឆ្នាំ២០១៣។

វាយតម្លៃអំពីលទ្ធផលនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Ha Kim Ngoc ប្រធានគណៈកម្មាធិការជាតិ ទទួលបន្ទុកយូណេស្កូវៀតណាម និងជាប្រធានគណៈប្រតិភូវៀតណាមដែលចូលរួមកិច្ចប្រជុំបានចាត់ទុកថា៖ ការដែលវៀតណាមជាប់ឆ្នោតជាសមាជិកគណៈកម្មការបេតិកភណ្ឌពិភពលោកបានអះអាងពីគោលមាគ៌ាកិច្ចការបរទេសដ៏ត្រឹមត្រូវរបស់វៀតណាមស្ដីពីពហុភាគីភាវូបនីយកម្ម ពិពិធកម្ម សមាហរណកម្មអន្តរជាតិដ៏ទូលំទូលាយ និងស៊ីជម្រៅ ជំរុញ និងលើកកម្ពស់កិច្ចការបរទេសពហុភាគី ព្រមទាំងអនុវត្តន៍សមកាលកម្ម និងសហការប្រកបដោយប្រសិទ្ធភាពរវាងការទូតនយោបាយ ការទូតសេដ្ឋកិច្ច និងការទូតវប្បធម៌ រវាងការទូតទ្វេភាគី និងការទូតពហុភាគី៖

“នេះគឺជាការវាយតម្លៃខ្ពស់ ការគាំទ្រ និងកិត្យានុភាពរបស់សហគមន៍អន្តរជាតិសម្រាប់វៀតណាម។ ពួកគេបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពប្រតិបត្តិការ និងការរួមវិភាគទានរបស់យើងនៅតាមវេទិកាពហុភាគី ក៏ដូចជាការរួមវិភាគទានជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាពរបស់វៀតណាម ក្នុងការជំរុញរាល់ខ្លឹមសារអាទិភាពរបស់យូណេស្កូ។ ជាពិសេសគឺក្នុងការអភិរក្ស និងពង្រីករាល់បេតិកភណ្ឌពិភពលោកនៅវៀតណាម និងនៅតាមប្រទេសផ្សេងៗទៀត។ ការដែលយើងជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នេះក៏ជាលើកទីមួយហើយ ដែលវៀតណាមមានវត្តមានក្នុងស្ថាប័នប្រតិបត្តិសំខាន់ៗបំផុតទាំង ៥ របស់យូណេស្កូ។ ប្រការនេះបានសឲ្យឃើញពីឋានៈ កិត្យានុភាព និងឥទ្ធិពលរបស់វៀតណាមជាមួយសហគមន៍អន្តរជាតិ”។

វៀតណាមជាប់ឆ្នោតជាសមាជិកគណៈកម្មាធិ​ការបេតិកភណ្ឌ​ពិភពលោក​ ជាលើកទី ២ អាណត្តិ ២០២៣ - ២០២៧ - ảnh 2ដោយទទួលបានសម្លេងគាំទ្រចំនួន ១២១ក្នុងចំណោមសម្លេងឆ្នោតស្របច្បាប់ទាំង ១៧១ នេះគឺជាលើកទី ២ ហើយ ដែលវៀតណាមបន្តជាប់ឆ្នោតជាសមាជិកនៃគណៈកម្មការបេតិកភណ្ឌពិភពលោក។ រូបថត៖ Anh Tuan/VOV

ក្នុងនាមជាសមាជិកនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក វៀតណាមនឹងចូលរួមជាមួយប្រទេសសមាជិកចំនួន២០ផ្សេងទៀតឃ្លាំមើលការអនុវត្តអនុសញ្ញា; ការពារ អភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌពិភពលោកចំនួន ១.១៩៩ នៅទូទាំងពិភពលោក ព្រមទាំង ពិចារណាលើលក្ខណៈវិនិច្ឆ័យដើម្បីទទួលស្គាល់ បេតិកភណ្ឌពិភពលោកថ្មី សំដៅថែរក្សា ពង្រីក បញ្ជូនតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ទៅកាន់មនុស្សជំនាន់ក្រោយ រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ