វៀតណាមជួយជ្រោមជ្រែងទិវាផែនដីឆ្នាំ២០១៨

(VOVWORLD) -នាព្រឹកថ្ងៃទី២២ខែមេសា មជ្ឈមណ្ឌលស្រាវជ្រាវបរិស្ថាននិងសហគមន៍ចំណុះ សម្ព័ន្ធសមាគមវិទ្យាសាស្ត្រនិងបច្ចេក វិទ្យាវៀតណាមបានរួមសហការជាមួយគណៈកម្មាធិការប្រជាជនខ័ណ្ឌ Son Tra ទីក្រុង Da Nang រៀបចំកម្មវិធី “ទិវាផែនដីឆ្នាំ ២០១៨” ក្រោមប្រធានបទ “បញ្ចប់ការបំពុលកាកសំណល់ប្លាស្ទិច”។ 
វៀតណាមជួយជ្រោមជ្រែងទិវាផែនដីឆ្នាំ២០១៨ - ảnh 1សិស្សានុសិស្សជួយជ្រោមជ្រែងទិវាភពផែនដីនៅឆ្នេរសមុទ្រ Pham Van Dong (រូបថត៖ស្ថាប័នតំណាងវិទ្យុសម្លេងវៀតណាមភាគកណ្តាល) 

ព្រឹត្តិការណ៍នេះគឺសំដៅផ្សព្វផ្សាយសារមួយគឺកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក រួមដៃការពារ សមុទ្រនិងចាត់ទុកការបែងចែកនិងការកែច្នៃកាកសំណល់ដូចជាភារកិច្ចរបស់សហ គមន៍និងសហគ្រាសនីមួយៗផងដែរ។ លោកស្រី Nguyen Ngoc Ly នាយិការមជ្ឈមណ្ឌលស្រាវជ្រាវបរិស្ថាននិងសហគមន៍បានឲ្យដឹងថា នេះជាឆ្នាំទី៧បន្តបន្ទាប់ ដែលមជ្ឈមណ្ឌលរៀបចំពិធីជួយជ្រោមជ្រែងទិវាផែនដី៖

        “យើងខ្ញុំមានបំណង រួមជាមួយសហគមន៍ ចូលរួមកិច្ចការបែងចែកនិងប្រមូល ផ្តុំសំរាម កាកសំណល់។ ធ្វើយ៉ាងម៉េចដើម្បីសំរាម កាកសំណល់នឹងត្រូវបានកែច្នៃ  ហើយសំរាមសរីរាង្គនិងក្លាយទៅជាជីសរីរាង្គ ព្រមទាំងកាត់បន្ថយសំរាមប្លាស្ទិក។ តាមវិធីទាំងអស់នោះ យើងនឹងរួមដៃគ្នាដើម្បីការពារសមុទ្ររបស់យើងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ