វៀតណាមជំរុញការអភិវឌ្ឍន៍ទេសចរណ៍ក្នុងដំណាក់កាលថ្មី

(VOVworld) - នាព្រឹកថ្ងៃទី៥ មេសា ក្នុងក្របខ័ណ្ឌផ្សារណាត់ទេសចរណ៍អន្តរជាតិ វៀតណាមឆ្នាំ២០១៥ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានរៀបចំសន្និសីទ
ស្ដីអំពីការលាត ត្រដាងអនុវត្តសេចក្ដីសំរេចចិត្តរបស់រដ្ឋាភិបាលដើម្បីជំរុញខ្លាំងការ អភិវឌ្ឍន៍ទេសចរណ៍វៀតណាមក្នុងដំណាក់កាលថ្មី។សេចក្ដីសំរេចចិត្តនេះ បាននាំ ចេញដំណោះស្រាយស្នូលសំដៅធ្វើអាជីវកម្ម ពង្រីកប្រកបដោយប្រសិទ្ធភាពបណ្ដា
ប្រភពកម្លាំង ធនធានធម្មជាតិទេសចរណ៍របស់ប្រទេសជាតិ បង្កើតជំហានលោត ផ្លោះក្នុងការអភិវឌ្ឍន៍ទេសចរណ៍។លោក Nguyen Van Tuan ប្រធានអគ្គនាយកដ្ឋាន
ទេសចរណ៍ បានឲ្យដឹងថា៖
វៀតណាមជំរុញការអភិវឌ្ឍន៍ទេសចរណ៍ក្នុងដំណាក់កាលថ្មី - ảnh 1
បណ្ដារម្មណីយដ្ឋានរបស់វៀតណាម

“ក្រោយរយៈពេល២៣ឆ្នាំ យើងទើបនឹងមានសេចក្ដីសំរេចចិត្តជំនាញ១របស់រដ្ឋា ភិបាលដែលនាំចេញដំណោះស្រាយនានាដើម្បីជំរុញខ្លាំងការអភិវឌ្ឍន៍ទេសចរ
ណ៍ក្នុងដំណាក់កាលថ្មី។នេះគឺជាឯកសារដ៏សែនសំខាន់ ប្រសិនជាវាត្រូវបានរៀប
ចំអនុវត្ត ប្រកបដោយជោគជ័យ គឺបង្កើតការអភិវឌ្ឍន៍លោតផ្លោះ ដើម្បីជំនះពុះ
ពាររាល់កំហិត លើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ផ្នែកទេសចរណ៍វៀត
ណាមក្នុងដំណាក់កាលថ្មី។ហើយនេះមិនមែនជាសេចក្ដីសំរេចចិត្ដដែលត្រូវបាន
ត្រៀមរៀបចំក្នុងរយៈពេលខ្លី ប៉ុន្តែវាជាការបូកសរុបពីការពិតជាក់ស្ដែងរបស់ផ្នែក
ទេសចរណ៍វៀតណាមក្នុងទស្សវត្សកន្លងទៅ និងពិសេសគឺក្នុងរយៈពេល៥ឆ្នាំ
ថ្មីៗនេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ