វៀតណាមត្រៀមរៀបចំបាញ់បង្ហោះផ្កាយរណប់ស្រាវជ្រាវដើមដំបូង

  (VOV)_នាយប់ថ្ងៃទី ៣ ឧសភា( តាមម៉ោងបារាំង) ផ្កាយរណប់ស្រាវជ្រាវដើមដំ
បូងរបស់វៀតណាម VNRED Sat-1ត្រូវបានបាញបង្ហោះទៅលើ​តារា​វិថី ​ដើម្បី​ឃ្លាំ មើលអំពីធនធានធម្មជាតិ បរិស្ថាន និងគ្រោះធម្មជាតិ។ ​តាមព័ត៍មានពីនាយកដ្ឋាន ប្រេកង់រលកសម្លេង ( នៃក្រសួងព័ត៍មាននិងផ្សព្វផ្សាយវៀតណាម)ថា÷​ផ្កាយរណប់ នេះនឹងត្រូវបានបាញ់បង្ហោះនៅ Guyana បារាំង។ ​មហាបរិញ្ញា Ngo Duy Tan ប្រធាន ការិយាល័យបញ្ជាណែនាំផ្កាយ​រណប់ ​នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបញ្ជាណែនាំ
ផ្កាយ រណប់តូច នៃបណ្ឌិតសភាវិទ្យាសាស្ត្រ បច្ចេកវិទ្យាវៀតណាម បានអោយដឹងថា÷ 

          “ បណ្ដាប្រព័ន្ធ ​សម្ភារះ ហេដ្ឋារចនាសម្ព័ន្ធនៅលើផ្ទៃដីបាន​ត្រៀម​ជា​ស្រេច។ 
យើង ខ្ញុំបានពិនិត្យ ធ្វើពិសោធ និងលទ្ធផលគួរអោយស្ថិរភាព ​ត្រៀមខ្លួនជាស្រេច
ដើម្បី ទទួលផ្កាយរណប់។ បណ្ដាព័ត៍មានថ្មីបំផុតពី ​Kourou បា​រាំង បានអោយដឹង
ថា÷ ការ​រៀបចំផ្កាយ​រណប់នេះ​គឺល្អ​ណាស់ ​ត្រៀមខ្លួនជាស្រេចដើម្បីបាញ់បង្ហោះ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ