វៀតណាមទទួលរៀបចំសន្និសីទនៃវេទិការជនពិការតំបន់អាស៊ី-ប៉ាស៊ីហ្វិក២០១៤

វៀតណាមទទួលរៀបចំសន្និសីទនៃវេទិការជនពិការតំបន់អាស៊ី-ប៉ាស៊ីហ្វិក២០១៤ - ảnh 1
លោកស្រី Dang Huynh Mai ថ្ឡែងមតិក្នុងសន្និសីទកាសែត
(រូបថតៈ laodong)

(VOVworld)-សន្និសីទវេទិការជនពិការតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APDF)ឆ្នាំ២០១៤
រៀបចំដោយសម្ព័ន្ធសមាគមជនពិការវៀតណាម និងក្រសួងការងារ យុទ្ធជនពិការ
និងសង្គមកិច្ចវៀតណាម នឹងបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩ វិច្ឆិកា
ខាងមុខ។​ សន្និសីទនេះគឺ​សំដៅជម្រុញការអនុវត្តសិទ្ធិរបស់ជនពិការនៅ បណ្តា
ប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងលើកកំពស់មនសិការរបស់សង្គម ទាំង
មូល។ ចូលរួមក្នុងសន្និសីទនេះ មានតំណាងជាជនពិការចំនួនជាង៥០០នាក់
ក្នុងនោះតំណាជាជនពិកាអន្តរជាតិមានចំនួន៣០០នាក់មកពីប្រទេសចំនួន៤២។

        ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២១វិច្ឆិកានៅទីក្រុងហាណូយ លោកស្រី
 Dang Huynh Mai ប្រធានសម្ព័ន្ធសមាគមជនពិការវៀតណាមឲ្យដឹងថា ការ​រៀបចំ
ព្រឹត្តការណ៍ដ៏សែនសំខាន់នេះ សម្តែងនូវការយកចិត្តទុកដាក់របស់រដ្ឋាភិបាលនិង
ប្រជាជនវៀតណាមចំពោះជនពិការ ព្រម ទាំងជម្រុញការអនុម័តលើអនុសញ្ញាអន្ត
រជាតិស្តីពីជនពិការ។ រួមជាមួយបណ្តា សកម្មភាពស្នូលនៃវេទិការ គណៈចាត់តាំង
នឹងរៀបចំសកម្មភាពជាច្រើនទៀត ដូចជាការតាំងពិព័ណ៌ឧទ្ទេសនាមអំពីសកម្ម
ភាពនៃបណ្តាអង្គកាជនពិការ កម្មវិធី ដើរថ្មើរជើងជួយជ្រោមជ្រែងទិវាជនពិការ
អន្តរជាតិ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ