វៀតណាមនឹងបង្ហោះផ្កាយរណប VINASAT 2 នាថ្ងៃទី១៦ឧសភា។

វៀតណាមនឹងបង្ហោះផ្កាយរណប VINASAT 2 នាថ្ងៃទី១៦ឧសភា។ - ảnh 1
សន្និសីទកាសែតប្រកាសព្រឹត្តិការណ៍ វៀតណាមនឹងបាញ់បង្ហោះផ្កាយរណប VINASAT 2

VOV- នាព្រឹកថ្ងៃទី៩ឧសភានៅក្រុងហាណូយ សម្ព័ន្ធក្រុមហ៊ុនប្រៃសណី​
ទូរគមនាគមន៍​វៀតណាមបានរៀបចំសន្និសីទកាសែតប្រកាសព្រឹត្តិការណ៍
វៀតណាម​នឹ​ង​បាញ់បង្ហោះផ្កាយរណប VINASAT 2 នាម៉ោង៥និង១៣នា
ទី(តាមម៉ោងវៀត​ណាម)នាថ្ងៃទី១៦ឧសភាខាងមុខ។ VINASAT 2​ រួមជា
មួយ VINASAT 1 និងបង្កើតជាប្រព័ន្ធផ្កាយ​រណប​មួយ​មានសម័ត្ថភាព បង្កើនកំរិតសុវត្ថិភាពស្ថិរភាពក្នុងដំណើរការផ្គត់ផ្គង់សេវាកម្ម​ទូរគមនាគមន៍
ជាតិ។ VINASAT 2 មានលទ្ធភាពក្រុបដណ្ដប់រលកធាតុអាកាសលើ វៀត
ណាម​ឡាវ កម្ពុជា ថៃទាំងមូលនិងលើផ្នែកមួយនៃម៉ីយ៉ានម៉ា។ លោក Bui
Quoc Viet នាយកមជ្ឈមណ្ឌលព័ត៌មាននិងទំនាក់ទំនងមហាជន សម្ព័ន្ធ
ក្រុមហ៊ុនប្រៃសណី​ទូរគមនាគមន៍វៀតណាមបានឲ្យដឹងថា៖
“ផ្កាយរណប VINASAT 2 បំពេញបន្ថែមនិងបង្កើនសម័ត្ថភាពសំរាប់
ហេដ្ឋានរចនា​សម្ព័ន្ធទូរគមនាគមន៍អាវកាស។ VINASAT 1និង VINASAT 2
សុទ្ធតែប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីបំផុតនាបច្ចុប្បន្នគឺបច្ចេកវិទ្យាក្របខ័ណ្ឌ A 2100​
 របស់​ អាមេរិក។​ ដំបន់គ្របដណ្ដប់រលកធាតុអាកាសរបស់ VINASAT 2
នឹងទូលាយជាងទៅទឹស​ខាង​លិចរបស់វៀតណាម ឆ្លើយតបនឹង
តម្រូវការ អាជីវកម្មទៅឯបរទេស៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ