វៀតណាមនឹងប្រកាសរបាយការណ៍ជាតិស្តីពីយុវជនជាលើកដំបូងនាឆ្នាំ ២០១៥


វៀតណាមនឹងប្រកាសរបាយការណ៍ជាតិស្តីពីយុវជនជាលើកដំបូងនាឆ្នាំ ២០១៥ - ảnh 1
វៀតណាមនឹងប្រកាសរបាយការណ៍ជាតិស្តីពីយុវជនជាលើកដំបូងនាឆ្នាំ ២០១៥
 (Image: nld.com.vn)

(VOVworld) – នាថ្ងៃទី ១ ធ្នូរ ក្រសួងមហាផ្ទៃវៀតណាមនិងមូលនិធិចំនួនប្រជាជន
នៃ អ.ស.ប. ប្រចាំនៅវៀតណាមបានសហការរៀបចំសិក្ខាសាលាយកមតិចំពោះ
ពង្រាង របាយការណ៍ជាតិស្តីពីយុវជនវៀតណាមនៅទីក្រុង Ha Long ខេត្ត Quang
Ninh (ភាគ ខាងជើងវៀតណាម)។ លោក Vu Dang Minh ប្រធាននាយកដ្ឋានទទួល
បន្ទុការងារ យុវជន​ចំណុះក្រសួងមហាផ្ទៃវៀតណាមបានឲ្យដឹងថា៖ របាយការណ៍
នេះ គឺសំដៅវាយតំលៃស្ថានភាពអប់រំការងារធ្វើសុខភិបាលរបស់យុវជន ព្រមទាំង
ពិនិត្យមើលឡើងវិញគោលនយោបាយទាក់ទិនដើម្បីនាំចេញញត្តិសំរាប់ការងារ
តាក់តែងគោលនយោបាយ។ ពង្រាងលើកទី ១ នៃរបាយការណ៍ជាតិស្តីពីយុវជន
វៀតណាមកំពុងត្រូវបានយកមតិនៃបណ្ដាស្ថាប័នគ្រប់គ្រងរដ្ឋបណ្ដាអ្នកជំនាញ
ការដើម្បីបន្តធ្វើសុក្រិដពង្រាងនេះ។ តាមគំរោង របាយការពោលខាងលើនឹង
ត្រូវបានប្រកាសនាឆ្នាំ ២០១៥។ ការកសាងនិងប្រកាសរបាយការណ៍នេះគឺ
ចាំបាច់ក្នុងការផ្តល់ព័ត៌មានដ៏គ្រប់គ្រាន់ស្តីពីយុវជនវៀតណាមសំរាប់បណ្ដា
ស្ថាប័ននិងអង្គការ។

លោកស្រី​ Ritsu Nacken អនុប្រធានតំណាងនៃមូលនិធិចំនួនប្រជាជនរបស់
អ.ស.ប. ប្រចាំនៅវៀតណាម (UNFPA) បានវាយតំលៃថា៖ វៀតណាមកំពុង
ស្ថិតក្នុងដំណាក់ កាល “រចនាចំនួនប្រជជនមាស” ដោយមានកំរិតយុវជន
កុមារជំទង់ខ្ពស់បំផុតក្នុងប្រវត្តិ សាសត្រ។ នេះគឺជាឱកាសដ៏ធំធេងដើម្បី
វៀតណាមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងពង្រីកសក្តានុភាពរបស់ប្រទេសជាតិ
តាមរយៈការជំរុញខ្លាំងតួនាទីរបស់យុវជន។ UNFPA ក៏បានវាយតំលៃខ្ពស់
ចំពោះការផ្តើមគំនិតកសាងរបាយការណ៍ជាតិស្តីពីយុវជនរបស់វៀតណាម
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ