វៀតណាមបង្កើនការបង្ការជំងឺ Ebola
![វៀតណាមបង្កើនការបង្ការជំងឺ Ebola - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_08_07/images1026100_51.jpg) |
វៀតណាមបង្កើនការបង្ការជំងឺ Ebola(http://giaothongvantai.com.vn/) |
(VOV)_ចំពោះមុខគ្រោះអាសន្នរីករាលដាលរបស់វីរុស Ebola លើទូទាំងពិភព លោក ក្រសួងសុខាភិបាលវៀតណាម បានជួបធ្វើការជាមួយអង្គការសុខភាពពិភព
លោកដើម្បីស្នើជួយឧបត្ថម្ភខាងបច្ចេកទេសពិនិត្យមើលជំងឺសំរាប់វៀតណាម។
ក្នុងពេលនោះដែរ មន្ទីសុខាភិបាលទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) នឹងបង្កើនការឃ្លាំមើលនៅច្រកទ្វាព្រំដែនអាកាសចារណ៍ Tan Son Nhat ។ តាមថ្នាក់ដឹកនាំមន្ទីសុខាភិបាលទីក្រុងហូជីមិញថា៖ មន្ទីរបានបញ្ជាណែនាំគ្រប់ស្ថាប័នអង្គភាពត្រូវបង្កើនការងារបង្ការ រកឃើញមេរោគ និងមានផែនការព្យាបាលជំងឺ ដាក់ដោយឡែកអ្នកផ្ទុកវីរុស Ebola។វេជ្ជបណ្ឌិតNguyen Huu Hung នាយករងមន្ទីរសុខាភិបាលទីក្រុងហូជីមិញបានអោយដឹងថា៖
“ នាបច្ចុប្បន្នយើងត្រូវប្រមូលផ្តុំឃ្លាំមើបណ្ដាភ្ញៀវមកពីប្រទេសចំនួន១១ដែលកំពុងមានអាសន្នរោគ។ប្រសិនបើរកឃើញករណីកើតជំងឺគឺត្រូវដាក់ដោយ ឡែក ភ្លាមនិងដោះស្រាយអោយទាន់ពេលវេលា។ យើងខ្ញុំនឹងតាមដានអោយបាន ជាប់ចំ ពោះមនុស្សសង្ស័យកើតរោគ៕”