វៀតណាមបន្តចូលរួមយ៉ាងទូលំទូលាយនិងប្រកបដោយប្រសិទ្ធភាពក្នុង សកម្មភាពរបស់អ.ស.ប

វៀតណាមបន្តចូលរួមយ៉ាងទូលំទូលាយនិងប្រកបដោយប្រសិទ្ធភាពក្នុង សកម្មភាពរបស់អ.ស.ប - ảnh 1
ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ឆ្លើយសម្ភាសជាមួយអ្នកយកព័ត៏មាននៃទីភ្នាក់ងារសារព័ត៏មានវៀតណាម (រូបថត៖TTXVN)


(VOVworld) - ឆ្លើយសម្ភាសជាមួយអ្នកយកព័ត៏មាននៃទីភ្នាក់ងារសារព័ត៏មាន
វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) នាថ្ងៃទី១៤ មករា ឯកអគ្គ
រដ្ឋទូត Nguyen Phuong Nga ប្រធានក្រុមតំណាងអចិន្ត្រៃរបស់វៀតណាមប្រចាំនៅ
អ.ស.ប បានឲ្យដឹងថា ថ្នាក់ដឹកនាំកំពូលរបស់វៀតណាម គ្រោងនឹងចូលរួមក្នុង
ព្រឹត្តិការណ៍ធំៗរបស់អ.ស.បក្នុងឆ្នាំនេះ ដើម្បីបង្ហាញពីការសន្យារបស់វៀតណាម គឺសកម្មរួមវិភាគទានក្នុងការខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ សំដៅរក្សា
សន្តិភាព និងសន្តិសុខអន្តរជាតិដោះស្រាយការសាកល្បងរួមលើទូទាំងពិភព
លោក។វៀតណាមនឹងម្ចាស់ការសកម្មរួមវិភាគទានក្នុងដំណើរការចរចារកសាង
របៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ បន្តរួមវិភាគទានក្នុងសកម្មភាពរក្សាសន្តិ
ភាពរបស់អ.ស.ប និងសកម្មចូលរួមការខំប្រឹងប្រែងរបស់អ.ស.បលើវិស័យ
សំខាន់ដូចជាការអភិវឌ្ឍន៍ដោយចីរភាព ជំរុញនិងការពារសិទ្ធិមនុស្ស ទប់ទល់
នឹងបំរ៉ែបំរួលអាកាសធាតុ។វៀតណាមក៏សកម្មរ៉ាប់រងនិងខំប្រឹងប្រែងសំរេចល្អ
នូវភារកិច្ចនៅវេទិការ ស្ថាប័ននានារបស់អ.ស.ប ក្នុងនោះមានគោលដៅដ៏សែន
សំខាន់គឺជាឈរឈ្មោះប្រកបដោយជោគជ័យក្នុងក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម
របស់អ.ស.ប និងទទួលនាទីជាអនុប្រធានគណៈកម្មាធិការសង្គមកិច្ចរបស់
អ.ស.បទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ