វៀតណាមម្ចាស់ការចរចារស្ដីពីការជំរុញការនាំចេញកសិផល
![វៀតណាមម្ចាស់ការចរចារស្ដីពីការជំរុញការនាំចេញកសិផល - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_05_03/nong san.jpg) |
វៀតណាមម្ចាស់ការចរចារស្ដីពីការជំរុញការនាំចេញកសិផល (VOV) |
Vovworld-តាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទថា ដល់ឥឡូវនេះវៀតណាម
មានទំនាក់ទំនងពាណិជ្ជកម្មដ៏ស្ថិរភាពជាមួយប្រទេសនិងដំបន់ដែនដីចំនួន១៦០
លើពិភពលោក។ កសិកម្មក៏ជាផ្នែកតែមួយគតនាំចេញហួសកំរិតចេញទៅទីផ្សារ
ពិភពលោកដោយមានចំនួនប្រាក់ពាណិជ្ជកម្មប្រមាណ៩,៥ពាន់លានដុល្លារអាមេរិក
នាឆ្នាំ២០១៤។ នាបច្ចុប្បន្នវៀតណាមមានកសិផលនាំចេញចំនួន១០ដោយមាន
តំលៃប្រាក់ជាង១ពាន់លានដុល្លារអាមេរិក។ វៀតណាមបាននិងកំពុងចរចារដើម្បីចុះ
ហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន៧ជាមួយដៃគូពហុភាគី
និងទ្វេភាគី។ លោក Tran Kim Long ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា៖
“សមត្ថភាពគ្រប់គ្រងរបស់ស្ថាប័នរដ្ឋនិងអង្គភាពអាជីវកម្មវៀតណាមក្នុងរយៈ
ពេលខាងមុខត្រូវយល់យ៉ាងជ្រាលជ្រៅអំពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ
និងយកចិត្តទុកដាក់ជាច្រើនថែមទៀតទៅលើវិស័យនេះ។ ខ្ញុំគិតថា ប្រៀបខ្លាំងរបស់
វៀតណាមនៅវិស័យណាគឺត្រូវយកចិត្តទុកដាក់ទៅលើវិស័យនោះ៕”