វៀតណាមរំលឹកខួបលើកទី១៥០ចលនាកាកបាតក្រហម។

វៀតណាមរំលឹកខួបលើកទី១៥០ចលនាកាកបាតក្រហម។ - ảnh 1
មជ្ឈឹមសមាគមកាកបាតក្រហមវៀតណាមបានរៀបចំពិធីរំលើកខួបអនុស្សាវរីយ៍ទិវា
កាកបាតក្រហម-អត្ថច័ន្ទក្រហមអន្តរជាតិ(ទី៨ឧសភា)និងរំលឹកខួបលើកទី១៥០ទិវាបង្កើតចលនា
កាកបាតក្រហមអត្ថច័ន្ទក្រហមអន្តរជាតិ (vov.vn)


        VOV-នាព្រឹកថ្ងៃទី៥ឧសភានៅទីក្រុងហាណូយ មជ្ឈឹមសមាគមកាកបាត​
ក្រហម​វៀតណាមបានរៀបចំពិធីរំលើកខួបអនុស្សាវរីយ៍ទិវាកាកបាតក្រហម-
អត្ថច័ន្ទក្រហម​អន្តរជាតិ(ទី៨ឧសភា)និងរំលឹកខួបលើកទី១៥០ទិវាបង្កើតចលនា​
កាកបាតក្រហម​អត្ថច័ន្ទ​ក្រហមអន្តរជាតិជាមួយប្រធានបទ “១៥០ឆ្នាំ-សកម្មភាព​
ដើម្បី​មនុស្សធម៍” ទន្ទឹម​នឹង​នោះបំផុសយុទ្ធនាការ “បណ្ដាដំណក់ឈាមក្រហម” វិសមកាលឆ្នាំ២០១៣ជាដើម។ ដល់​ឥឡូវនេះលើពិភពលោកបានមានសមាគម​កាកបាតក្រហមអត្ថច៏ន្ទក្រហមអន្តរជាតិ​ចំនួន១៨៧ អនុវត្តបណ្ដាសកម្មភាព​
មនុស្សធម៍លើគ្រប់ទ្វិប។ ជារៀងរាល់ឆ្នាំសមាគម​កាក​បាតក្រហមវៀតណាម​
បាន​ទទួលនិងរៀបចំអនុវត្តគំរោងការប្រមាណ៣០ជាមួយ​តំលៃ​ជាប្រាក់
ប្រមាណ៨​សែនលានដុង។ លោក Nguyen Huu Hong អនុប្រធាន​សមាគម​កាក
បាត​ក្រហម​វៀតណាមបានឲ្យដឹងថា៖

        “នាបច្ចុប្បន្នសមាគមកាកបាតក្រហមវៀតណាមកំពុងអនុវត្តកម្មវិធីធំៗ
ចំនួន២។ នោះគឺកម្មវិធីបណ្ដាដំណក់ឈាមក្រហមដើម្បីជួយសង្គ្រោះអ្នកជំងឺនិង
កម្មវិធី​ធនាគារ​គោជួយឧបត្ថម្ភមុខសញ្ញាលំបាក។ ពីឆ្នាំ២០០៩មក សមាគមបាន
ជួយ​ឧបត្ថម្ភឲ្យ​ប្រជាជន​សត្វគោជាង៧ពាន់ក្បាល។ នាពេលខាងមុខ​សមាគម
ខំប្រឹង​ប្រែង​ចលនាចំនួន​ប្រាក់ប្រមាណ១សែនលានដុងដើម្បីទិញគោជូនគ្រួសារ
ក្រីក្រ​និង​ឃុំជាប់ព្រំដែន៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ