វៀតណាមសកម្មចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

វៀតណាមសកម្មចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ - ảnh 1
វៀតណាមសកម្មចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

(VOV)_វៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
នោះ ជាគោលការណ៍ធំមួយរបស់រដ្ឋ និងកងទ័ពវៀតណាម។ ឧត្តមសេនីយ៍ឯក ​Vo
Van Tuan អគ្គ​សេនាធិការរងកងទ័ពប្រជាជនវៀតណាម ​និង​ជា​អនុប្រធានគណៈ
កម្មាធិការបញ្ជាណែនាំ នៃក្រសួងការពារប្រទេសវៀតណាម ​ស្ដីអំពីការចូលរួមរក្សា
សន្តិភាពរបស់អង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ដូច្នេះ នៅក្នុងសន្និសីទបូក
សរុបរយៈពេល២ឆ្នាំ វៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពរបស់​អង្គការសហ
ប្រជាជាតិ (ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៦) ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៨សីហានៅ
ទីក្រុងហាណូយ។ ឧត្តមសេនីយ៍ឯក ​Vo Van Tuan បានសង្កត់ធ្ងន់ថា៖

          “ វៀតណាមបានចាត់បញ្ជូនកម្មាភិបាលចំនួន១២នាក់​។ក្នុងនោះ កម្មាភិ​
បាល៧នាក់បានសម្រេចភារកិច្ចប្រកបដោយល្អប្រសើរ។ នាបច្ចុប្បន្ន មានកម្មាភិ
បាល៥នាក់កំពុងបំពេញភារកិច្ច។ វៀតណាមកំពុង អនុវត្តសកម្មភាពនានា តាម
គោលការណ៍របស់អង្គការ​សហប្រជាជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ