វៀតណាមស្ថិតក្នុងក្រុមប្រទេស ដែលមាន សន្ទស្សន៍សេរីភាពសេដ្ឋកិច្ចមធ្យមជាលើកដំបូង

(VOVWORLD) - មូលហេតុដែលសន្ទស្សន៍សេដ្ឋកិច្ចវៀតណាមកើនឡើងគឺដោយសារស្ថានភាពហិរញ្ញវត្ថុនៅប្រទេសមានភាពល្អប្រសើរ។
វៀតណាមស្ថិតក្នុងក្រុមប្រទេស ដែលមាន សន្ទស្សន៍សេរីភាពសេដ្ឋកិច្ចមធ្យមជាលើកដំបូង - ảnh 1ខ្សែសង្វាក់ផ្សារដែករថយន្តនៅក្រុមហ៊ុនតូយូតាវៀតណាម (រូបថត៖ TTXVN)

ដោយមាន ៦១,៧ ពិន្ទុ វៀតណាមបានស្ថិតក្នុងក្រុមខឿនសេដ្ឋកិច្ច ដែលមានសន្ទស្សន៍សេរីភាពសេដ្ឋកិច្ចកម្រិតមធ្យម ហើយក្លាយទៅជាខឿនសេដ្ឋកិច្ចសេរីភាពជាប់ចំណាត់ថ្នាក់ទី ៩០ ក្នុងបញ្ជីរៀបចំណាត់ថ្នាក់ឆ្នាំនេះ។ យោងតាមបញ្ជីរៀបចំណាត់ថ្នាក់របស់ មូលនិធិបេតិកភណ្ឌ (Heritage Foundation) បានឲ្យដឹងថា ឆ្នាំនេះជាលើកដំបូងហើយ ដែលខឿនសេដ្ឋកិច្ចវៀតណាមបានឈានចូលក្រុមខឿនសេដ្ឋកិច្ច ដែលមាន “សេរីភាពជាមធ្យម” (Moderately Free) ពោលគឺកើនឡើង ២,៩ ពិន្ទុ និងកើនឡើង ១៥ កម្រិតបើប្រៀបធៀបនឹងឆ្នាំមុន។ មូលហេតុដែលសន្ទស្សន៍សេដ្ឋកិច្ចវៀតណាមកើនឡើងគឺដោយសារស្ថានភាពហិរញ្ញវត្ថុនៅប្រទេសមានភាពល្អប្រសើរ។ វៀតណាមជាប់ចំណាត់ថ្នាក់ទី ១៧ ក្នុងចំណោមខឿនសេដ្ចកិច្ចទាំង ៤០ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយពិន្ទុទូទៅរបស់វៀតណាមគឺខ្ពស់ជាងមធ្យមភាគក្នុងតំបន់និងពិភពលោក។ មូលនិធិបេតិកភណ្ឌអះអាងថាចំណាត់ថ្នាក់របស់ វៀតណាមអាចនឹងកើនឡើងថែមទៀតប្រសិនបើរដ្ឋាភិបាលចាត់វិធានការបន្ថែមទៀតដើម្បីធ្វើសេរីភាវូបនីយកម្មនូវបទប្បញ្ញត្តិវិនិយោគនិងវិស័យហិរញ្ញវត្ថុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ