វៀតណាម-សហភាពអឺរ៉ុបនឹងបញ្ចប់ការចរចារ FTA ត្រូវតាមកាលកំណត់
|
វៀតណាម-សហភាពអឺរ៉ុបនឹងបញ្ចប់ការចរចារ FTA ត្រូវតាមកាលកំណត់ (VOV) |
Vovworld-នាថ្ងៃទី១២សីហានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានជួបសន្ទនាជាមួយ
លោកស្រី Catherine Ashton នុប្រធានគណៈកម្មាធិការអឺរ៉ុប (EC) ដំណាងជាន់
ខ្ពស់របស់សហភាពអឺរ៉ុប (EU) អំពីគោលនយោបាយកិច្ចការបរទេសនិង
សន្តិសុខ។
នៅការចរចារ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានថ្លែងអំណរគុណគណៈកម្មាធិការអឺរ៉ុបបានសន្យាផ្ដល់ជំនួយឥតសំណងសំរាប់វៀតណាមក្នុងដំណាក់កាល២០១៤-២០២០ឡើងដល់៤រយលានអឺរូ។ភាគីទាំងពីរបានឯកភាពបង្កើនការជួបប្រាស្រ័យផ្លាស់ប្តូរគណៈប្រតិភូបង្កើនការពិគ្រោះយោបល់និងសហការនៅវេទិការដំបន់និងអន្តរជាតិ។ ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រី
Pham Binh Minh បានស្នើរ EU អនុម័តលើកិច្ចព្រមព្រៀងក្របខ័ណ្ឌដៃគូរនិងសហប្រតិបត្តិការលើគ្រប់វិស័យនិងសកម្មជំរុញដើម្បីបញ្ចប់ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) វៀតណាម-សហភាពអឺរ៉ុបត្រូវតាមកាលកំណត់។
តាមលោកស្រី Catherine Ashton ថា ទំនាក់ទំនងរវាងវៀតណាម-សហភាពអឺរ៉ុប
បន្តបានបង្កើនលើគ្រប់វិស័យនាពេលកន្លងមក។ EU សន្យាបន្តជួយឧបត្ថម្ភវៀត
ណាមអភិវឌ្ឍន៍។
“កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិង EU នឹងជាឱកាសចំពោះ
អង្គភាពអាជីវកម្ម បង្កលក្ខណៈទីផ្សារទូលំទូលាយដើម្បីមុខទំនិញនាំចេញរបស់
វៀតណាមទាក់ទងយ៉ាងងាយស្រួលជាមួយ EU។ បណ្ដាការចរចារកំពុងវិវឌ្ឍន៍
ដ៏ល្អនិងខ្ញុំជឿជាក់ថាបណ្ដាការចរចារនឹងនាំមកលទ្ធផលល្អឆ្លើយតបនឹងការ
សំរេចកិច្ចព្រមព្រៀងនេះត្រូវតាមកាលកំណត់នាចុងឆ្នាំនេះ។”
ភាគីទាំងពីរក៏បានផ្លាស់ប្តូរលើបណ្ហាសហប្រតិបត្តិការពហុភាគី ក្នុងនោះមានបញ្ហាសន្តិសុខសុវត្ថិភាពនៅសមុទ្រខាងកើតផង។ សហភាពអឺរ៉ុបមានបំណង
ភាគីទាក់ទិននានាស្វែងរកដំណោះស្រាយសន្តិភាពតាមរយៈការសន្ទនានិង
សហប្រតិបត្តិការគោរពច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ
ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២៕