វត្តមាន និងការរួមវិភាគទានរបស់វៀតណាម​នៅអង្គការ​សហប្រជាជាតិ​កាន់តែច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ

(VOVWORLD) - នាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ១៩៧៧ វៀតណាមបានចូលជាសមាជិកអង្គការសហប្រជាជាតិ ដែលជាអង្គការពហុភាគីធំបំផុតរបស់ពិភពលោក។ 

ការចូលជាសមាជិកគឺជាការបោះជំហានដ៏ត្រឹមត្រូវរបស់វៀតណាម ក្នុងដំណើរការកសាង អភិវឌ្ឍន៍ និងធ្វើសមាហរណកម្មជាមួយពិភពលោក។ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា៖ ក្រោយរយៈពេល ៤៥ ឆ្នាំនៃការចូលជាសមាជិកអង្គការសហប្រជាជាតិ ដំបូងឡើយពីប្រទេសមួយដែលភាគច្រើនបានចូលរួមកិច្ចប្រជុំនោះ ប៉ុន្តែនាបច្ចុប្បន្ននេះ វត្តមាន និងការរួមចំណែករបស់វៀតណាមទៅក្នុងយន្តការរបស់អង្គការសហប្រជាជាតិគឺកាន់តែច្បាស់លាស់ ប្រកបដោយមានប្រសិទ្ធភាព។ រាល់ការរួមចំណែករបស់វៀតណាមនៅអង្គការសហប្រជាជាតិបានបង្ហាញយ៉ាងច្បាស់លាស់ពីប្រទេសវៀតណាមសកម្ម ម្ចាស់ការ ហើយមានទំនួលខុសត្រូវជាមួយសហគមណ៍អន្តរជាតិ៖ “ក្នុងដំណើរការចូលរួមយន្តការរបស់អង្គការសហប្រជាជាតិ វៀតណាមក៏បានជំរុញសេចក្ដីសម្រេចចិត្ត និងសេចក្តីថ្លែងការដ៏សំខាន់ៗជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មហាសន្និបាតអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសិទ្ធិមនុស្ស ហើយសេចក្ដីសម្រេចិត្ត និងឯកសារទាំងនេះសុទ្ធតែទទួលបានការវាយតម្លៃ និងគាំទ្រខ្ពស់ពីសហគមន៍អន្តរជាតិ និងប្រទេសនានា។ ទាក់ទិននឹងការអនុវត្តជាក់ស្តែងនូវការសន្យារបស់ខ្លួន វៀតណាមជានិច្ចកាលអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវរាល់ការសន្យាអន្តរជាតិ ការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ

ជាពិសេសគឺតែងតែគោរព និងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ក្រៅពីនោះ វៀតណាមក៏ជំរុញ កសាង និងអនុវត្តន៍រាល់គំនិតផ្ដួចផ្ដើមរបស់អង្គការសហប្រជាជាតិដូចជាបញ្ហាអភិវឌ្ឍន៍សហស្សវត្សរ៍ ហើយយើងបានសម្រេចរួចរាល់មុនកាលកំណត់រាល់គោលដៅទាំងនេះ ហើយបច្ចុប្បន្ននេះកំពុងអនុវត្តន៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ”។

ជាក់ស្ដែង វៀតណាមបានចាត់បញ្ជូនកងកម្លាំងចូលរួមថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតំបន់នានានៅលើពិភពលោក ហើយតាមនោះបង្ហាញយ៉ាងច្បាស់លាស់ថា វៀតណាមមិនត្រឹមតែរួមចំណែកទៅក្នុងការងាររួមរបស់អង្គការសហប្រជាជាតិដោយពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសកម្មភាពជាក់ស្តែងទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ